• 2020-09-25 03:15:42
  • ព័ត៌មាន

រូប ១សន្លឹករបស់ Selena បង្ហាញស្នាមវះច្បាស់ៗ និងបញ្ជាក់ពីទំនុកចិត្តនាងកាន់តែខ្ពស់

  • 2020-09-25 03:15:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​ Selena Gomez បាន​បង្ហាញ​រាងកាយ​ស្រឡូន​ជាមួយ​នឹង​ឈុត​ប៊ីគីនី ក៏ដូចជា​បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ស្នាម​វះ​ដែល​បន្សល់ទុក​ដល់​បច្ចុប្បន្ន។

តារា​ស្រី​វ័យ​ ២៨​ឆ្នាំរូបនេះ​ បាន​វះកាត់​ប្ដូរ​គ្រលៀន​កាល​ពី​ឆ្នាំ ២០១៧​ និង​គ្រលៀន​ដែល​នៅ​ក្នុង​ខ្លួន​នាង​សព្វថ្ងៃ​នេះ​គឺ​ជា​របស់​មិត្ត​ល្អ​នាង​ គឺ Francia Raisa។

រូប​ ១សន្លឹក​ដែលនាង​បង្ហោះ​ពេល​េនះ​ ពិត​ជា​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ឈុត​ពណ៌ផ្ទៃមេឃ ក៏ដូចជា​ស្នាមវះ​ដែល​នាង​មិន​ដែល​បង្ហាញ​ពីមុន។ បើ​ទោះ​បី​ជា​ស្នាមវះនេះ​ធ្វើឲ្យ​នាង​ពិបាក​ទទួលយក​កាល​ពី​ដំបូងៗ ប៉ុន្តែ​ពេល​នេះ​នាង​គិត​ថា​ នាង​មាន​ទំុនកចិត្ត​ មិន​ខ្វល់​ ហើយ​ក៏មានមោទកភាពនូវ​អ្វី​ដែល​នាង​មាន​ដែរ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់