• 2020-09-28 02:03:22
  • ព័ត៌មាន

Youngjae និង​ Minnie នឹង​សម្ដែង​រឿង​ថ្មីរបស់ Netflix រួមគ្នា

  • 2020-09-28 02:03:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្ដីរាយការណ៍​មកថា​ តារា K-Pop ២​ក្រុម​ល្បីគឺ GOT7 និង​ (G)I-DLE នឹង​ចូល​រួម​សម្ដែង​ជាមួយ​គ្នា​តាម​រយៈ​រឿង​ថ្មី​របស់ Netflix។

Youngjae (GOT7), Minnie ((G)I-DLE) នឹង​សម្ដែង​រួមគ្នា​ជាមួយ​នឹង​តារាសម្ដែង​ Han Hyun Min, Shin Hyun Seung និង​ Park Se Wan ក្នុង​ភាពយន្ត​ថ្មី​ដែល​ជា​ស៊េរីរឿងរបស់​ Netflix មាន​ចំណងជើង​ថា «Hope the World Ends Tomorrow»។

រឿង​នេះ​ផងដែរ​នឹង​បង្ហាញពី​ដំណើរ​សាច់​រឿង​បែប​ស្នេហា​ ជីវិត​រស់​នៅ​ មិត្តភាព​ ការ​ផ្សងព្រេង​របស់យុវជន​មួយក្រុមដែល​រស់​នៅ​ជុំ​គ្នា​ក្នុង​ផ្ទះស្នាក់​ក្នុង​ក្រុង​សេអ៊ូល។

តាម​ការឲ្យដឹង Youngjae, Minnie, Han Hyun Min, Park Se Wan និង Shin Hyun Seung ត្រូវ​បាន​ជ្រើស​ឲ្យ​ក្លាយ​ជា​តួ​សំខាន់​ក្នុង​រឿង។ Youngjae នឹង​ដើរ​តួ​ជា​ Sam កូន​ប្រុស​របស់​អគ្គនាយក​ក្រុម​ហ៊ុន​អាហារ​ដែល​ធំដឹង​ក្ដី​នៅ​ទឹកដីអូស្ត្រាលី។

ចំណែក​ Minnie វិញ​ នឹង​ដើរតួ​ជា​សិស្សស្រី​ដែល​បាន​បាន​ប្ដូរ​ការ​សិក្សា​ពី​ប្រទេស​ថៃ មាន​ឈ្មោះ​ Minnie ផ្ទាល់​ ដែល​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជាស្រមៃ​ជា​ច្រើន ផ្អែក​តាម​ចំណង់ចំណូល​ចិត្ត​ក្នុង​វិស័យ​ K-Drama៕​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់