• 2020-09-28 02:49:50
  • ចម្រៀង

ប្រទះ​ឃើញ​លើក​ទី​១ បទ​ចម្រៀង​លើក​ទឹក​ចិត្ត​ស្ត្រី កើត​សង្វារ​ក្រោយ​សម្រាល​កូន

  • 2020-09-28 02:49:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​រាប់​ពាន់​ម៉ឺន​បទ ភាគ​ច្រើន​ផ្ដោត​តែ​ទៅ​លើ​ស្នេហា​យុវវ័យ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ប្រិយមិត្ត​បាន​ប្រទះ​ឃើញ​បទ​ចម្រៀង​រសជាតិ​ថ្មី​មួយ​បទ ដែល​អ្នក​ចម្រៀង​បាន​បង្ហើរ​សំនៀង​លើក​ទឹក​ចិត្ត​ស្ត្រី​គ្រប់​រូប​ដែល​បន្ទាប់​ពី​ឆ្លង​ទន្លេ​ហើយ ជួប​បញ្ហា​កើត​សង្វារ​លើ​ដង​ខ្លួន​គួរ​ឲ្យ​ទើស​ចិត្ត។

បទ​ចម្រៀង​នេះ ច្រៀង​ដោយ​តារា​ចម្រៀង នៅ ដាណា ដែល​មាន​ចំណង​ជើង​ថា "សង្វារ"។ សង្វារ គឺ​បញ្ហា​ដ៏​ចម្បង​មួយ​របស់​ស្ត្រី​ស្ទើរ​គ្រប់​រូប បាន​ប្រឈម​បន្ទាប់​ពី​សម្រាល​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​មក។ វា​បាន​ប្រែ​រូបរាង​ សម្បុរ​ស្បែក​ដ៏​ស្រស់​ស្អាត​ផូរផង់​របស់​ស្ត្រី​នៅ​មុន​សម្រាល មក​ជា​ទិដ្ឋភាព​គួរ​ឲ្យ​រង្កៀស​ចិត្ត ហើយ​ករណី​ខ្លះ​ធ្វើ​ឲ្យ​នារី​បាត់​បង់​ជំនឿ​ចិត្ត​ថែម​ទៀត នៅ​ចំពោះ​មុខ​ស្វាមី។ ត្បិត​ថា នេះ​មិន​មែន​ជា​អ្វី​ដែល​នារី​ត្រូវ​ការ​ឡើយ ប៉ុន្តែ​ពួក​គេ​ភាគ​ច្រើន រមែង​ចៀស​មិន​ផុត​ឡើយ។

ស្នាម​នេះ ជួន​ត្រូវ​បាន​រលុប​បាត់​បន្តិច​ម្ដងៗ ក្រោយ​សម្រាល​រយៈ​ពេល​យូរ តាម​រយៈ​ការ​ព្យាបាល​ដោយ​ឱសថ ឬ​គ្រឿង​ថែ​រក្សា​សម្ផស្ស​នានា ប៉ុន្តែ​ស្ត្រី​ខ្លះ​នៅ​ទ្រាំ​រស់​ជាមួយ​ស្នាម​នេះ​រហូត​មួយ​ជីវិត​ផង​ក៏​មាន។ ប៉ុន្តែ​តាម​រយៈ​បទ "សង្វារ" តារា​ចម្រៀង នៅ ដាណា បាន​ចូល​មក​លើក​ទឹក​ចិត្ត​ស្ត្រី​ទាំង​ឡាយ ថា ត្រូវ​តែ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង កុំ​បាក់​ទឹក​ចិត្ត តែ​ត្រូវ​ចាត់​ទុក​ថា នោះ​គ្រាន់​ជា "ស្នាម​ឆ្នូត​របស់​សត្វ​ខ្លា" ប៉ុណ្ណោះ។

"បទចម្រៀង​នេះ​ដែរ​ចង់​អោយ​អ្នក​ទាំងអស់​គ្នា​មាន​ជំនឿ​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ទោះ​បី​ជា​រូបរាង​យើង​មាន​ស្លាកស្នាម រឺ​ក៏​សង្វារ​អី​ក៏​ដោយ។ ត្រូវ​តែ​ស្រលាញ់ និង​មាន​មោទកភាព​ចំពោះ​អី​ដែល​ខ្លួន​យើង​មាន!" ។ នៅ ដាណា ថ្លែង។

តោះ ចូល​មើល​វីដេអូ​នេះ​ហើយ​ចែក​រំលែក​ត​ៗគ្នា​ផង​ដើម្បី​លើក​ទឹក​ចិត្ត អ្នក​ម្ដាយ​គ្រប់​រូប៖

អត្ថបទ៖ ទារិកា

មតិយោបល់