• 2020-09-28 03:14:12
  • ព័ត៌មាន

ច្បាស់ហើយ! CL ក្លាយជា​តារាទោល​ថ្មីរបស់ WeVerse ផ្លូវការ​នៅ​ថ្ងៃនេះ

  • 2020-09-28 03:14:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ថ្មី​មួយ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ពេល​ CL បាន​ចេញ​មុខ​បញ្ជាក់​ថា​ខ្លួន​ជា​តារា​របស់​ WeVerse ដែល​ជា​ Platform ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ផលិតកម្ម Big Hit និង​ beNX។

ដូចមហាជន​ជាច្រើន​បាន​ជ្រាប​ស្រាប់​ថា​ WeVerse ជា​កន្លែង​ប្រមូល​ផ្ដុំ​ទៅដោយ​តារា​ជា​ច្រើន​របស់ Big Hit មាន​ដូចជា BTS, TXT, GFriend, Seventeen, NU'EST, និង ENHYPEN។ វត្តមាន​របស់​នាង​នៅពេល​នេះ​ អ្នក​គាំទ្រ​ទាំងអស់​រំពឹង​ថា​នឹង​មាន​អ្វី​ថ្មី​ច្រើន​នាពេល​ខាងមុខក្រោម​ការ​សហការរបស់​ WeVerse របស់​ផលិតកម្ម Big Hit និង​ beNX។

ក្រោយមាន​ការប្រកាសភ្លាមៗជា​ផ្លូវការ​ របស់ WeVerse តារាចម្រៀង​ទោល CL ក៏​បាន​ Share បន្ថែម​លើ Twitter របស់ខ្លួន​ដែរ ហើយ​អ្នក​គាំទ្រ​អត់ទ្រាំ​មិន​រំភើប​មិនបានទេ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់