• 2020-09-28 03:55:55
  • ព័ត៌មាន

K/DA ក្រុមចម្រៀង​របស់​ LOLs ប្រកាសឈ្មោះ​ក្រុម Fan និង Lightstick ផ្លូវការ

  • 2020-09-28 03:55:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

K/DA ក្រុម​ចម្រៀង​របស់ League Of Legends ដែល​បាន​បង្កើត​កាល​ពីឆ្នាំ ២០១៨​ បាន​ប្រកាស​ចេញ​ Lightstick ផ្លូវការ​របស់​ក្រុម​ហើយ។

បន្ទាប់​ពី​បង្កើត​រយៈពេល​ ជាង​ ២ឆ្នាំ​ ពេលនេះ​ K/DA ក្រុម​ចម្រៀងរបស់​ League Of Legends ដែល​រួម​មាន​ Ahri, Akali, Kai’sa, និង Evelynn បាន​ចេញ​បទ​ថ្មី​មួយ​ទៀត​មាន​ចំណងជើង​ថា​ «The Baddest» កាល​ពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២០។

ក៏ដោយសារ​សន្ទុះ​នៃ​ប្រជាប្រិយភាព​ហក់​ឡើង​ខ្លាំង​គួរ​សម​ដែរ​នោះ​ ក្រុម​នេះ​ក៏​សម្រេច​បង្កើត​ Fan Club របស់​ខ្លួន ដែល​មាន​ឈ្មោះ​ថា​ «BLADES»។ ក្រៅពី​ប្រកាស​ឈ្មោះ​ក្រុមអ្នក​គាំទ្រ​ជា​ពួកគេ​ក៏​បាន​បង្ហាញ​ Lightstick ផ្លូវការ​របស់​ K/DA ដែរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់