• 2020-09-28 07:39:19
  • ចម្រៀង

រកឃើញមុខអ្នកជ្រោង កញ្ញា អាន់ យ៉ា ចូលផលិតកម្មសាន់ដេហើយ!

  • 2020-09-28 07:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ចំណូល​ថ្មី​របស់​ផលិតកម្ម​សាន់​ដេ​ ​កញ្ញា អាន់ យ៉ា បាន​ចេញ​បទ​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ផលិតកម្ម​នេះ​ជាមួយ​លោក អ៊ី ណូ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។ នោះ គឺ​បទ"អគុណ​ភ្លៀង" ដែល​ទើប​តែចេញ​ជា ​MV ផ្លូវការនៅថ្ងៃទី២៧ ខែ​កញ្ញា ឆ្នាំ​២០២០។​

កញ្ញា អាន់ យ៉ា គឺ​ជា​អតីតTeam Original Song​ របស់​លោក អ៊ី ណូ។ ការ​គ្រលាស់​ខ្លួន​យ៉ាង​លឿន​ពី​ក្រុម​លោក អ៊ី ណូ ទៅ​កាន់​ផលិតកម្ម​ល្បី​ឈ្មោះ​មួយ​របស់​កញ្ញា អាន់ យ៉ា នៅ​ពេល​នេះ ត្រូវ​បាន​លោក អ៊ី ណូ បង្ហើប​ថា លោក​ជា​អ្នក​ជ្រោមជ្រែង​នាង ហើយ​បាន​ស្នើសុំ​ម្ចាស់​ផលិតកម្មសាន់ដេ​ឲ្យ​ទទួល​យក​នាង​ជា​តារា​ចម្រៀង​ផ្លូវការ​។

បើ​តាម អ៊ី ណូ ដែល​ជា​អ្នក​ដុសខាត់​សមត្ថភាព អាន់ យ៉ា បន្ថែម​ដោយ​ផ្ទាល់ បាន​អះអាង​ថា អាន់ យ៉ា គឺ​ជា​តារា​ចម្រៀង​ស្រី​វ័យ​ក្មេង មាន​សមត្ថភាព និង​មាន​សំឡេង​ពីរោះ ព្រម​ទាំង​មាន​អត្តចរិត​ល្អ។ មុន​ពេល​ចេញ​បទ​ដំបូង​ក្នុង​ផលិតកម្ម​នេះ អាន់ យ៉ា ក៏ធ្លាប់ចេញ​បទ​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​កាល​នៅក្នុងក្រុមរបស់លោក អ៊ី ណូ។

តាម​រយៈ Team Original Song របស់លោក អ៊ី ណូ កញ្ញា អាន់ យ៉ា ចាប់​ផ្ដើម​មាន​ឈ្មោះ​បោះសំឡេង​កាន់តែខ្លាំង​នៅ​ក្នុង​ឆ្នាំ​២០២០ នេះ។ បទ​របស់​នាង​ដែល​ទទួល​បាន​ការ​ចាប់​អាម្មណ៍​ច្រើន​ឈោងចាប់​ផលិតកម្ម​សាន់​ដេ គឺ​មាន​ដូច​ជា​បទ"ម៉ាក់​ៗ​កូន​ខ្លាច​កណ្ដុរ" និង​បទ"អត់​អូន​មិន​បាន ហេតុ​អ្វី​នៅ​តែ​ក្បត់"​​ ជាដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់