• 2020-09-29 03:05:06
  • ព័ត៌មាន

V ថាឪពុករបស់ខ្លួនជា វីរបុរសពិតៗ ហើយតែងគាំទ្រការសម្រេចចិត្តរបស់កូនគ្រប់យ៉ាង

  • 2020-09-29 03:05:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

V (BTS) ត្រូវ​បាន​អ្នកគាំទ្រ​ជាច្រើន​ដឹង​ច្បាស់​ថា​ លោក​តែងចង់​ធ្វើ​ជា​មេគ្រួសារដ៏​ល្អ​ដូច​ឪពុក​របស់​លោក។

ស្ថិត​លើ​វិថី​ K-Pop លោក​បានទទួល​ការ​ស្រឡាញ់ គាំទ្រ​ពី​ឪពុក​របស់​លោក​រហូត។ ទោះ​បី​លោក​សម្រេច​ចិត្ត​ធ្វើ​អ្វី​ក៏ដោយ​ ឪពុក​របស់​លោក​តែ​គោរព​ជានិច្ច ព្រម​ទាំង​លើក​ទឹក​ចិត្ត​ទៀត​ផង។

ក្នុង​បទសម្ភាស​មួយ​ សមាជិក BTS ម្នាក់​នេះ​បាន​បកស្រាយ​ថាឪពុក​របស់​លោក​សំខាន់​សម្រាប់​លោក​ខ្លាំង​យ៉ាង​ណា ទើប​លោកអាច​ឈាន​មក​ដល់​​ថ្ងៃនេះ។

សំណួរ​​៖ «អ្នកណា​ជា​វីរបុរស​របស់​អ្នក​កាលពីតូច?»

V ឆ្លើយវិញ៖ «ដូច​ខ្ញុំ​ឧស្សាហ៍និយាយអ៊ីចឹង វីរបុរស​របស់ខ្ញុំ​គឺ​ប៉ា​ខ្ញុំ។ ជួនកាល​ពេល​និយាយថា​ "Wow" មើល​ទៅ​ធម្មតាៗ ប៉ុន្តែ​មាន​អារម្មណ៍​ថា​អស្ចារ្យណាស់។ ខ្ញុំ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដោយ​លោកយាយ​របស់​ខ្ញុំ ហើយ​ប៉ា​ខ្ញុំ​មក​ផ្ទះ​រៀង​រាល់ចុងសប្ដាហ៍។ កាល​ហ្នឹង​មាន​ប្រអប់​កាក់មួយ​ក្នុង​ឡានដែល​តែង​ត្រូវ​ប្រើបង់នៅ បញ្ជរបង់លុយតាមផ្លូវ (Tollgate) ហើយ​ប៉ាខ្ញុំ​បាន​ចាប់​កាប់​ ១​ក្ដាប់ហុច​ឲ្យខ្ញុំ។ កាលនៅតូច ខ្ញុំតែងគិត​ថា​ប៉ា​ខ្ញុំ​អស្ចារ្យ​បំផុត។ នេះ​ក៏ដោយសារ​ប៉ាខ្ញុំ​តែង​តែ​គាំទ្រ​ខ្ញុំ​រហូត​ ទើប​ខ្ញុំមាន​ថ្ងៃនេះ»។

សំណួរ៖ «តើ​អ្វី​ដែល​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​អ្នក​ ពេល​អ្នក​មាន​អារម្មណ៍ថា​ចង់​បោះ​បង់ចោល?»

V ឆ្លើយថា៖ «ខ្ញុំ​ចង់​ប្រាប់​ថា​ជា​ សមាជិក​ក្នុង​ក្រុម និង​គ្រួសារ។ គ្រប់ពេល​ខ្ញុំ​មាន​អារម្មណ៍​ថា​ចង់​បោះ​បង់​ចោល​ការតាំងចិត្ត និងបាក់ទឹកចិត្ត សមាជិក​ទាំង​អស់​តែង​ផ្ដល់កម្លាំង​ចិត្ត​ឲ្យ​ខ្ញុំ​ជានិច្ច។ ខ្ញុំ​តែង​និយាយ​ពីអារម្មណ៍ខ្វាយខ្វល់ប្រាប់​ប៉ាជា​លើក​ដំបូង​កាល​នោះ ហើយ​គាត់​ក៏បាន​ប្រាប់​ខ្ញុំ​វិញ​ថា​ គាត់​គាំទ្រ​ខ្ញុំ​ជានិច្ច មិន​ថា​មាន​រឿងអ្វី​កើត​ឡើងចំពោះ​ការ​សម្រេច​ចិត្ត​នោះ​ទេ ហើយ​ផ្ដល់​កម្លាំងចិត្ត​ធំធេងបំផុត​មក​កាន់​ខ្ញុំ»។

V តែង​តែ​និយាយ​ថា​ ឪពុក​របស់​លោក​ជា​វីរបុរសធំបំផុត​សម្រាប់លោក ហើយ​អ្វី​គ្រប់យ៉ាង​ដែលឪពុក​បាន​ធ្វើ​ សម្រាប់​លោកជា​កូន​គិតថាពិតជា​អស្ចារ្យណាស់៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់