- 2020-09-29 04:35:47
- ព័ត៌មាន
ប្រភពអាថ៌កំបាំងបញ្ចេញពីទ្រព្យទាំងអស់របស់ ព្រាប សុវត្ថិ សរុបមិនក្រោម ៣០លានដុល្លារឡើយ
- 2020-09-29 04:35:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រភពអាថ៌កំបាំងបញ្ចេញពីទ្រព្យទាំងអស់របស់ ព្រាប សុវត្ថិ សរុបមិនក្រោម ៣០លានដុល្លារឡើយ
ចន្លោះមិនឃើញ
លោក ព្រាប សុវត្ថិ ដែលហក់មកចូលជាមួយ Galaxy Navatra ដែលទើបចេញបទថ្មីម្សិលមិញទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ ឥឡូវបានលេចតម្រុយជាលើកទី១ អំពីការប៉ាន់ប្រមាណថា តារាចម្រៀងជួរមុខរបស់កម្ពុជាជាង ២ទសវត្សរ៍មកនេះ មានទ្រព្យមិនក្រោម ៣០លានដុល្លារឡើយ។
ប្រភពមិនបញ្ចេញអត្តសញ្ញាណមួយបានបង្ហើបពីរឿងនេះ ជាមួយនឹងការវិភាគផ្ទាល់ខ្លួនរបស់គេ ថាតារាចម្រៀងប្រុសរូបនេះ មានចំណុចលេចធ្លោចំនួន ១០ នាមជាកំពូលតារាប្រចាំប្រទេស ហើយនោះជាមូលហេតុចម្បងដែលលោកអាចឈរក្នុងតំណែងកំពូលជាង២ទសវត្សរ៍ហើយ គ្មានអ្នកផ្ដួលបាន ហើយនៅក្នុងនោះមានបញ្ជាក់ពីទ្រព្យមហាសាលរបស់លោកយ៉ាងកម្រ។
ប្រភពលាក់អត្តសញ្ញាណ ដែលនៅកៀកនឹងទ្រនំបច្ចុប្បន្នរបស់លោក ព្រាប សុវត្ថិ បានលើកឡើងនូវគុណសម្បត្តិទាំង ១០ របស់កំពូលតារាចម្រៀង ដែលប្រសិនតារាផ្សេងចង់ដណ្ដើម ត្រូវយល់ពីចំណុចដូចខាងក្រោម៖
1.ត្រូវល្បីឲ្យបានរយៈពេលវែងជាងគាត់លើសពី30ឆ្នាំ។
2.គ្មានរឿងអាស្រូវនៅក្នុងពិភពសិល្បៈ។
3.សីលធម៌សុជីវធម៌ការទំនាក់ទំនងនៅក្នុងអាជីពសិល្បៈ។
4.តម្លៃនៃការចេញច្រៀងនៅក្រៅប្រទេសតម្លៃថ្លៃ ហើយម្ចាស់កម្មវិធីហ៊ានជួលតាមដឹង25000ដុល្លារទៅម្ដង.និងថ្លៃក្រុមការងារជិត 20 នាក់ការចាយវាយ 2 ម៉ឺនដុល្លារបន្ថែមទៀត បើមិនគ្រប់លក្ខខណ្ឌព្រាប សុវត្ថិមិនទទួល។
5.សម្រាប់ការកាន់ប្រេន គឺតម្លៃផុតលេខ ហើយបើក្រុមហ៊ុនទាំងអស់នោះមិនគោរពតាមលក្ខន្តិកៈរបស់ព្រាបសុវត្ថិ សីលធម៌សុជីវធម៌ភាពស្របច្បាប់ព្រាបសុវត្ថិមិនទទួលជាដាច់ខាតទោះតម្លៃប៉ុន្មានក៏ដោយ។
6.ព្រាប សុវត្ថិគឺជាកំពូលតារាចម្រៀងដែលស្រឡាញ់កិត្តិយសជាងលុយ។
7.ភាពផ្អែមល្ហែមបើកចំហនៅក្នុងគ្រួសារការប្រៀនប្រដៅកូនប្រុសទាំងបីមានសីលធម៌សុជីវធម៌ដើរតាមគន្លងផ្លូវដ៏ល្អជាគំរូដល់សង្គមជាតិ ។
8.ជាតារាចម្រៀងដែលមានទ្រព្យច្រើនជាងគេបានចំណូលពីសិល្បៈ ដែលមានទឹកប្រាក់សរុបមិនក្រោមពី 30 លាន ជាកំពូលតារាចម្រៀងដែលមិនអួតមិនសម្ញែង ស្ងប់ស្ងាត់។ មានរីសតនៅរតនគិរីប្រហែល 100 ហិកតា មានដីនៅជិតផ្លូវកប់ស្រូវជិត 10ហិកតាមានផ្ទះនៅទួលគកមានហាងនៅភ្នំពេញថ្មីជិត 3000ការ៉េ មានស្ទូឌីយោផ្ទាល់ខ្លួន 4 កន្លែង និងមានដីចម្ការរាប់រយហិចតា។
9.អាយុជាង 40 ឆ្នាំហើយនៅតែសង្ហាហើយក្មេងៗនៅតែតាមប្រកួតប្រជែង និងសមត្ថភាពលោក។
10.ជាកំពូលតារាចម្រៀងដែលមានបទល្បីច្រើនជាងគេ រហូតអស់ជាង 3000 បទ។
នៅចំណុចទី ៨ ប្រភពអាថ៌កំបាំងបានបញ្ជាក់យ៉ាងច្បាស់ពីទ្រព្យរបស់កំពូលតារាចម្រៀង ហើយរូបគេបានលើកឡើងទៀតថា ការសម្រេចចិត្តរបស់ព្រាបសុវត្ថិចូលក្នុងផលិតកម្ម Galaxy navatra មិនមែនជាការសម្រេចចិត្តបែបកូនក្មេងនោះទេ ព្រាបសុវត្ថិគឺជាមនុស្សដែលចាស់ទុំនិងមានការពិចារណាខ្ពស់បំផុត ជាមនុស្សស្រឡាញ់កិត្តិយសបំផុត៕