• 2020-09-30 04:55:58
  • ព័ត៌មាន

«You Are My Glory» រឿងថ្មីរបស់ Yang Yang និង Dilraba Dilmurat ចាប់ផ្ដើមថត

  • 2020-09-30 04:55:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ខ្សែភាពយន្ត​ដែល​​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំងជាតិ និងអន្តរជាតិ​មាន​ការ​ភ្ញាក់​ផ្អើលជាខ្លាំង​ ក្រោយ​ភាពយន្ត​នេះប្រកាស​សមាសភាពតួ​ ដែល​មាន​ Yang Yang និង  Dilraba Dilmurat សម្ដែង​រួមគ្នា។ ភាពយន្តថ្មី​នេះ​មាន​ចំណងជើង​ថា​ «You Are My Glory» ត្រូវ​បាន​​អ្នក​គាំទ្រ​រំពឹង​ចង់ទស្សនា​ឆាប់ៗ​បំផុត ហើយពេល​នេះ​រឿង​នេះ​បាន​សម្ពោធ និង​ផ្ដើម​ដំណើរការថតហើយ។

«You Are My Glory» ជា​រឿងភាគ​ដែល​ដកស្រង់​ចេញ​ពី​រឿង​ប្រលោមលោក «Gu Man»។ ក្នុង​រឿង​នេះ​ Dilraba នឹង​សម្ដែង​ជា​តួ​ Qiao Jingjing តារា​ល្បី​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​តារាផ្សព្វផ្សាយរបស់ហ្គេម​អេឡិកត្រូនិចដ៏ល្បី។ ក្រោយ​មក​ក៏​បាន​ជួប​នឹង​ Yu Tu តួ​ឯក​ប្រុសដែល​សម្ដែង​ដោយ Yang Yang ហើយ​បាន​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ហ្គេម​នេះ​ជាមួយគ្នា។

កន្លងមក​គេសង្កេត​ឃើញ​ថា​ រឿង​ប្រលោម​លោក​របស់​ Gu Man ជា​ច្រើនត្រូវបាន​ទិញសិទ្ធិយក​មក​ផលិតជា​រឿងភាគ​ទូរទស្សន៍​ ហើយមួយ​ចំនួន​ជា​រឿង​មាន​ទាក់ទង​នឹង​ហ្គេមអេឡិកត្រូនិច (E-Game) និង​កីឡាអេឡិកត្រូនិច (E-Sport)។ រឿង​ទាំង​នោះ​មាន​ «Boss & Me», «My Sunshine» និង​ «Love O2O» ជា​ដើម។

ជាក់ស្ដែង​រឿង​នេះ​ចាប់ផ្ដើម​ដំណើរ​ការ​ថត​ហើយ ហើយ​មាន​ព័ត៌មាន​លេចឮថា​ អាច​នឹង​ចេញ​ផ្សាយ​នៅ​ពេលណាមួយ​ នៃឆមាសទី១ ឆ្នាំ ២០២១ ស្របពេល​អ្នក​គាំទ្រ​ក៏កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ ក្នុង​ការ​តាមដាន​ការ​សម្ដែង​ប៉ះគ្នា​របស់​កំពូល​តារា​ប្រុស​ស្រី​វ័យ​ក្មេង​របស់​ចិន​ ១គូ​នេះ​ខ្លាំងបំផុត៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់