• 2020-10-01 01:56:32
  • ព័ត៌មាន

ស្ដេចបំផ្លាញប្រចាំ BTS វិលមកជាថ្មី លើកនេះខូចមិនត្រឹមរបស់តូចៗទេ គឺរលំទ្វារទាំងផ្ទាំង

  • 2020-10-01 01:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៧ឆ្នាំ​ហើយ​ដែល RM អាច​រក្សា​ឈ្មោះ​ជា​ «ស្ដេចបំផ្លាញ» បាន​ជាប់​ល្អ​មិន​មាន​អ្នកណា​ដណ្ដើម​បាន។ ដូច​នៅ​ក្នុង​កម្មវិធី​ «BTS In The Soop» កាលពីពេល​ថ្មីៗ​ លោក​បាន​ធ្វើឲ្យ​គ្រប់គ្នា​លាន់​មាត់​ជា​ថ្មី​ថា​ «ស្ដេចបំផ្លាញ» ត្រឡប់​មក​វិញ​ហើយ។

RM មេក្រុម BTS មាន​ជំនាញ​ខាង​បំផ្លាញ​របស់របរ​ ទោះ​បី​ខ្លួន​មិនមាន​ចេតនា​ក៏ដោយ ឬ​អាច​និយាយ​បាន​ថា​ ឲ្យ​តែ​របស់​ណា​នៅជិត​ដៃ​លោក គឺ​គង់​តែ​ខ្ទេច​នៅ​ពេល​ណា​មួយ​មិនខាន។

ជាក់ស្ដែង​ដូច​នៅ​ក្នុង​កម្មវិធី​ BTS In The Soop ភាគ​ទី៧ ទ្វារ​នៅ​ស្ងៀម​សោះ​ តែ​ RM ទាញ​ស្ទើរ​តែ​រលំ។ ពេល​ដែល​លោក ទប់ និង​ទាញ​ឲ្យ​ស្រួល​វិញ វា​ក៏​បាន​រលំ​ទៅ​ក្រៅមួយរំពេច។

សំណាង​ល្អ​ Jimin និង​ Suga នៅ​ជិត​នោះ​ក៏​បាន​មក​ជួយ។ Jimin លាន់​មាត់​ថា​ «បងឯង​ពិត​ជា​អ្នក​ជំនាញ​ខាងបំផ្លាញមែន»។ RM តប៖ «បងធ្វើ​ឲ្យ​សម​តាម​ឈ្មោះ​ហ្នឹង​ម្ដងទៀត»។

បន្ទាប់​មក Suga និង​ Jimin ក៏​បាន​ជួសជុល​ទ្វារ​នោះ និង​ដាក់​វា​ឲ្យ​ស្រួល​ អាច​ប្រើ​បាន​ជាថ្មី។

ដោយសារ​ហេតុការណ៍​ទ្វារ​រលំ​ទើប​កើតឡើង​ថ្មីៗដោយសារ​ស្នាដៃ RM ទើប​ពេល​ឃើញ​លោក​នៅ​ច្រិមច្រុម​កន្លែង​ធ្វើ​របស់​លេង​ Suga ស្រែក​ថា កុំឲ្យ​ប៉ះ កុំ​ឲ្យ​ធ្វើ ព្រោះ​ចៀសវាង​មាន​អ្វី​កើតឡើង​ទៀត៕

ទស្សនាវីដេអូពេញ៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់