• 2020-10-02 02:59:23
  • ព័ត៌មាន

តើ​ពេល​ពិបាកចិត្ត​ស្អិត​ទ្រូង​ម្ដងៗ សមាជិក​ BTS តែង​ទម្លាប់​ធ្វើ​អ្វី​ខ្លះ?

  • 2020-10-02 02:59:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណា​ក៏​ដោយ​ មិន​និយាយ​ចំ​តែ​តារា​ K-Pop ទេ តែង​មាន​រឿង​រ៉ាវ​ក្នុង​ចិត្ត​លាក់​ទុកជានិច្ចក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​បើ​លើក​ឡើង​តែ​ជិវិត​ជា​តារា​ K-Pop ច្បាស់​ជា​តែង​តែ​មាន​រឿង​រ៉ាវ​ឈឺក្បាល​ច្រើន​ទាក់ទង​នឹង​ការងារ​សិល្បៈ​ដូចជា​ការ​ធ្វើ​បទ​ចម្រៀង​ ចេញសម្ដែង​ ហាត់​រាំ -ល-។

សម្រាប់​សមាជិក​ BTS ក៏​មិន​ខុសពី​តារា​ផ្សេង​ទៀត​ដែរ មានន័យ​ថា​គេច​មិន​ផុត​ពី​បញ្ហាស្ត្រេសឡើយ។ សំណួរ​មួយ​ដែល​ធ្លាប់​សួរ​ទៅ​កាន់​ពួកគេ​គឺ​ថា តើ​ពេល​ស្ត្រេស​ ពួកគេ​ជ្រើស​វិធីអ្វី​ដើម្បី​សម្រាល​អារម្មណ៍​តានតឹង​ទាំង​នោះ?

១. Suga

លោក​បាន​និយាយ​ថា​ ពេល​ណា​ដែល​ពិបាក​ចិត្ត​ លោក​តែង​ដេក​ និង​ធ្វើ​បទ​ភ្លេង។

២. RM

មេក្រុម BTS មាន​វិធី​ផ្សេង​ខុសពីគេ គឺ​ដើម្បី​បំបាត់ភាព​តានតឹង​ លោក​ចូលចិត្ត​ថត​វីដេអូធ្វើ​ជា​ MV។ ភ្ជាប់​ជាមួយគ្នា​នោះ​ RM ក៏​បាន​បកស្រាយ​បន្ថែម​ថា​ រាល់​ពេល​ដែល​លោក​ស្ត្រេស លោក​ឧស្សាហ៍​ចេញ​ទៅ​នេះ​ ទៅ​នោះ​ ហើយ​ស្ដាប់​បទ​ចម្រៀង​បែប​កម្សត់ៗ និង​ពេល​ខ្លះបទ​សប្បាយៗ។

បន្ទាប់​ពី​បើក​ចម្រៀង​ លោក​ធ្វើ​ពត់​ដូចជាមាន​កាមេរ៉ា និង​ចាប់​ផ្ដើម​ចូលតួ​ដូចខ្លួន​ឯង​តួ​ក្នុង​បទ​នោះ។

៣. Jimin

លោក​បាន​និយាយ​ថា​លោក​មិនសូវ​ដឹង​ពីវិធី​បំបាត់​ស្ត្រេស​ទេ ប៉ុន្តែ​លោក​ក៏​ទម្លាយ​ដែរ​ថា​ខ្លួន​ជាមនុស្ស​ចូល​ចិត្ត​ញ៉ាំ តែលោក​ចង់ថែរាង ដូចនេះ​មិនអាច​ចេះ​តែ​ញ៉ាំតាម​ចិត្ត​ចង់​ទេ។ ហេតុនេះ​សរុប​មក​លោក​មិន​ដឹង​ថា​គួរ​បំបាត់​ភាព​តានតឹង​ដោយវិធីណាទេ សម្រាប់​លោក។

៤. Jungkook

កូនពៅ BTS វិញ​បាន​និយាយថា​ លោកមិន​ដឹងពេល​ណា​លោក​ស្ត្រេស និងពេលណា​លោក​មិន​ស្ត្រេស​នោះទេ។

៥. V

សម្រាប់​ V និយាយ​ថា​កាលពី​មុន​លោក​មាន​ពេល​ជួប​ជុំ​មិត្តភ័ក្តិ​ជជែក​គ្នា​ពីនេះ​ពីនោះ​ ប៉ុន្តែ​មក​ដល់ពេល​នេះ​ លោក​មិន​អាច​ធ្វើ​បែប​នេះ​បាន​ទេ។ ប៉ុន្តែ​លោកជំនួស​មក​វិញ​ដោយការ​ទាក់ទង​តាម​ទូរសព្ទ។

៦. J-Hope

កាលពីមុន​ ឲ្យ​តែ​ពិបាក​ចិត្ត​អ្វី​មួយ​ J-Hope តែង​ដេក។ ប៉ុន្តែ​ទម្លាប់​នេះ​ត្រូវ​ផ្លាស់ប្ដូរ​ ពេល​ BTS ប្ដូរ​ផ្ទះស្នាក់។ J-Hope ថា​មក​ផ្ទះ​ថ្មី​ បន្ទប់​របស់​លោក​តុបតែង​ជាមួយ​នឹង​របស់​ដែល​លោក​ចូល​ចិត្ត​ ដូចជា​រូបតាំង​នេះ​នោះជាដើម។ ដូចនេះ​រាល់ពេល​លោក​ឃើញ​របស់​ទាំង​នោះ​ម្ដងៗ លោក​ធូរអារម្មណ៍ស្ត្រេសដោយឯងៗ។

៧. Jin

ចូល​ដល់​ Jin បាន​ប្រាប់​ថា​លោក​មិន​ងាយ​ទទួល​អារម្មណ៍​ថា​ស្ត្រេស​ទេ ប៉ុន្តែ​បើ​សិន​ជា​តប់ប្រមល់​មែន​ លោក​តែងភ្លេច​ និង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ខ្លី៕

ទស្សនាវីដេអូទាំងស្រុង៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់