• 2020-10-02 03:58:42
  • ព័ត៌មាន

"Lovesick Girls" បទ​ថ្មី​ហុយៗរបស់ BLACKPINK ចេញជា​ផ្លូវការ

  • 2020-10-02 03:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ថ្មី​របស់​ BLACKPINK មាន​ចំណងជើង​ថា​ "Lovesick Girls" បាន​ចេញជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ២០២០​នេះ។

បទ​ "Lovesick Girls" និង​អាល់ប៊ុម​ធំ​ដំបូង​របស់​ក្រុម​គឺ​ "THE ALBUM" បាន​ចេញ​ព្រមគ្នានៅ​ថ្ងៃ​នេះ​ ក្រោយ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រង់​ចាំ​អស់​រយៈពេល​ជា​យូរ។ វីដេអូ​បទ​ចម្រៀង​កាន់​តែ​ប្លែក​ ឯបទ​ចម្រៀង​ក៏​រឹត​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ ជាពិសេស​វា​ក៏​ជា​ការ​ចូលរួម​ផលិត​ និង​សរសេរ​បទ​ចម្រៀង​របស់​ Jisoo និង​ Jennie ដែរ។

ទស្សនាវីដេអូ​ខាងក្រោម៖

ដោយ​ឡែក​នៅ​ព្រឹក​ថ្ងៃ​ទី ០២ ខែតុលា​នេះ​ដែរ ផលិតកម្ម​ YG ក៏​បាន​បញ្ជាក់​ដែរ​ថា "THE ALBUM" ត្រូវ​បាន​គេ​កុម្ម៉ង់ទិញ​ដល់ទៅ​ ១លាន​កុម្ម៉ង់ ដែលចំនួន​នេះ​ ក្លាយ​ជា​ចំនួន​ដែល​ខ្ពស់​ជាង​គេ​ក្នុង​ចំណោមក្រុម​នារី​ K-Pop និង​មិនធ្លាប់​មាន​ពីមុនមក៕

អត្ថបទ៖ យី សុធារី

មតិយោបល់