• 2020-10-02 04:18:58
  • ព័ត៌មាន

១១ឆ្នាំមុនល្បីថា Yang Mi និង Hu Ge ចង់រៀបការជាមួយគ្នា តែមិនអាចទៅរួចព្រោះហេតុផលនេះ

  • 2020-10-02 04:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចនិយាយ​ថា​បាន​ជីវិត​ពិត​ក្រៅ​សិល្បៈ​របស់​ Yang Mi តែង​ត្រូវ​បាន​មហាជន​ចង់​ដឹង​ដឹង​ខ្លាំង​ជាងគេ ហើយ​រាល់​ព័ត៌មាន​ឯកជន​របស់​នាង​ចេញ​ផ្សាយ​ វា​តែង​ក្លាយជា​ប្រធានបទ​ជា​ទី​ចាប់អារម្មណ៍​ជានិច្ច។

តាមពិត​ទៅ​ Yang Mi ខ្លួន​ឯង​ផ្ទាល់​មិន​ចង់​បង្ហាញ​អ្វី​ច្រើនទាក់ទង​នឹង​ជីវិត​របស់​នាង​ទេ​ ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​សម្រុក​មក​រក​នាង​ឥតល្ហែ ជាពិសេស​ពីទំនាក់​ទំនង​របស់​នាង​ជាមួយ​នឹង​តារាប្រុស​ម្នាក់​នេះ ម្នាក់នោះជាហេតុ​បង្ក​ភាព​ងឿង​ឆ្ងល់​សម្រាប់​អ្នក​គាំទ្រ។

ដូចថ្មីៗ វិបសាយ​ Weibo បាន​រម្លឹក​ឡើង​វិញ​ពីអត្ថបទ​មួយ​ដែល​សរសេរ​ថា​ ១១ឆ្នាំមុន​ Yang Mi ចង់​រៀបការ​ជាមួយ​នឹង​តារា​ប្រុស​រូប​សង្ហា​ Hu Ge។ អ្នក​ទាំង​ ២​ធ្លាប់​បាន​សម្ដែង​រឿង​រួម​គ្នា​មាន​ចំណងជើង​ថា​ «Chinese Paladin 3» ដែល​កាល​នោះ​ពួកគេ​ពិត​ជា​ស្និទ្ធ​ស្នាល​នឹង​គ្នា​ខ្លាំង ហើយ​រូប​ថត​ជាមួយគ្នា​ក៏​បែក​ធ្លាយ​ហូរហែ​ដេរ។ នៅពេល​នោះ​ថែម​ទាំង​មាន​ព័ត៌មាន​ចចាមអារ៉ាម​ទៀត​ថា​ Yang Mi និង​ Hu Ge ទាក់ទង​ស្នេហាគ្នា ប៉ុន្តែ​មិន​មាន​ការ​​បញ្ជាក់​ពី​សាមី​ខ្លួន​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ ក៏​ល្បី​ទៀត​ថា​ទំនាក់ទំនង​នេះ​ត្រូវ​ប្រេះឆា​ ដោយសារ​ឪពុក​ម្ដាយ​របស់​ Hu Ge មិន​ពេញ​ចិត្ត​ឲ្យពួកគេ​ទាក់ទង​គ្នា ដូចនេះ​ចង់​មិន​ចង់​ ទំនាក់ទំនង​នោះ​ក៏​ត្រូវ​កាត់ផ្ដាច់។

ក្រោយ​អ្នក​ទាំង ២បែក​គ្នា Yang Mi ក៏​បាន​ទាក់ទង​គ្នា​ជាមួយ​នឹង​ Hawick Lau និង​ឈាន​ដល់រៀបការ។ ប៉ុន្តែ​ ៥ឆ្នាំក្រោយ​មក​ ស្នេហា​នេះ​ក៏​មិន​រលូន​ទៅ​មុខទៀត​ រហូត​ពួកគេ​សម្រេច​លែង​លះគ្នា បន្សល់​ទុក​កូន​ស្រី​ជាចំណងដៃរួមគ្នា។

Yang Mi និង​ Hawick Lau

ចំណែក​ Hu Ge វិញ​ក៏​ល្ហេច​ល្ហៀង​ថា​ធ្លាប់បាន​ទាក់ទង​នឹង​តារា​ស្រី​ ២​នាក់​ ២​ដែរ​មាន​ Xue Jianing និង​ Maggie Jiang ប៉ុន្តែស្នេហាទាំង​ ២​លើក​នេះ​ក៏​មិន​បាន​ជោគជ័យជាថ្មី ទើប​មក​ទល់​ពេល​នេះ​លោក​សម្រេច​រក្សា​ភាព​នៅលីវ​ និង​គ្មាន​គម្រោង​ចង់​រៀប​ការ​ទៀត៕

Hu Ge និង​ Xue Jianing
Hu Ge និង​ Maggie Jiang

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់