• 2020-10-06 03:07:43
  • ចម្រៀង

YG កំពុងពិចារណាកាត់ប្លង់នេះចេញពី MV ថ្មីរបស់ BLACKPINK

  • 2020-10-06 03:07:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​តុលា​នេះ ផលិតកម្ម YG បាន​ឆ្លើយ​តប​នឹង​​​បញ្ហា​ជុំវិញ​វីដេអូ​ចម្រៀង​ "Lovesick Girls” របស់​ក្រុម​ចម្រៀង​ BLACKPINK ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា​កន្លង​ទៅ។

គួរ​ដឹង​ថា​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា​ សហភាព​​បុគ្គលិក​​ផ្នែក​​​សុខភាព​និង​សុខាភិបាល​កូរ៉េ បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​ថា​​ការ​តុប​តែង​ខ្លួន​ជា​គិលានុបដ្ឋាយិកា​​របស់​ Jennie នៅ​ក្នុង​វីដេអូ​ចម្រៀង​ បាន​ចូល​រួម​ចំណែក​បង្កើត​ការ​យល់​ច្រឡំ​ចំពោះ​គិលានុបដ្ឋាយិកា និង​បាន​ស្នើ​សុំ​ឲ្យ​ផលិតកម្ម YG ចាត់​វិធានការ​ឲ្យ​បាន​​សមរម្យ។ សហភាព​បានសង្កត់ធ្ងន់​ថា​​ការ​តុប​តែង​​ជា​គិលានុបដ្ឋាយិកា​មានភាព​ខុស​ឆ្គង​ត្រង់​មួក សំពត់ខ្លី និង​ស្បែក​ជើង​កែង ដែល​ខុសគ្នា​ទាំង​ស្រង់​ពី​ឈុត​គិលានុបដ្ឋាយិកា​ពិត​ប្រាកដ។

​​​​​​​​ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ពី​ខាង​ផលិត​កម្ម YG ៖

“ដំបូង​ពួក​យើង​សូម​សម្ដែង​ការ​គោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គិលានុបដ្ឋាយិកា​​​ដែល​តែង​តែ​នៅ​ក្បែរ​អ្នក​ជំងឺ និង​​កំពុង​តែ​សកម្ម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​។

​Lovesick Girls គឺ​ជា​បទ​ចម្រៀង​ដែល​លើក​ឡើង​នូវ​សំនួរ​សួរ​ថា​ហេតុអ្វី​យើង​បន្ត​ស្វែង​រក​ស្នេហា​​ទាំង​ដែល​យើង​ត្រូវ​ឈឺ​ចាប់​ដោយ​សារ​វា​ ហើយ​ទន្ទឹម​នឹង​នោះ​ក៏​មាន​បង្កប់​នូវ​សារ​ផ្ដល់​ក្ដី​សង្ឃឹម​ផង​ដែរ។

ក្នុង​វីដេអូ​ចម្រៀង Lovesick Girls ត្រង់​ប្លង់​ដែល​មាន​​គិលានុបដ្ឋាយិកា​និង​អ្នក​ជំងឺ គឺ​ចង់​បង្ហាញ​អំពី​ប៉ារូល​ចម្រៀង​ដែល​មាន​ន័យ​ថា​ «​គ្រូ​ពេទ្យ​​​​មិន​អាច​ជួយ​បាន​ទេ ពេល​ដែល​ខ្ញុំ​មាន​ជំងឺ​ស្នេហា»។

ប្លង់​នេះ​មិន​មាន​ចេតនា​​បង្កើត​ការ​យល់​ច្រឡំ​​ចំពោះ​គិលានុបដ្ឋាយិកា​នោះ​ទេ ប៉ុន្តែ​យើង​ក៏​ព្រួយ​បារម្ភ​ដែរ​អំពី​ការ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ។

​យើង​សូម​ឲ្យ​អ្នក​គិត​ដល់​វីដេអូ​ចម្រៀង​ថា​ជា​​សិល្បៈ​ឯករាជ្យ​មួយ ហើយ​យើង​​ពិត​ជា​អរគុណ​ណាស់​ប្រសិន​បើ​អ្នក​អាច​យល់​បាន​ថា​ប្លង់​នីមួយៗ​ដែល​បង្កើត​ឡើង​គឺ​គ្មាន​ចេតនា​អ្វី​ផ្សេង​ក្រៅ​តែ​ពី​បង្ហាញ​អំពី​ចម្រៀង​នោះ​ទេ។

ក្រុម​ផលិត​របស់​យើង​នា​ពេល​នេះ​កំពុង​តែ​ពិភាក្សា​ ថា​តើ​ប្លង់​​នេះ​គួរ​តែ​កាត់​ចេញ​ឬ​យ៉ាង​ណា៕​​​”

ប្រភព៖ Soompi ប្រែ​សម្រួល៖ សុខហេង

មតិយោបល់