• 2020-10-06 03:47:52
  • ជីវិតតារា

២០១៧ កុមារី​​រុស្សី​រូប​នេះ​ជាប់​ជា​ក្មេង​ស្រី​ស្អាត​ជាង​គេ​លើ​លោក ចុះ​ឥឡូវ​សម្រស់​នាង​ប្រែប្រួល​យ៉ាង​ណា​ហើយ!

  • 2020-10-06 03:47:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

កុមារី​ជនជាតិ​រុស្សី​មាន​ឈ្មោះ Anastasiya Knyazeva បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ឆ្នាំ ២០១៧ វេលា​ដែល​នាង​ត្រូវ​បាន​គេ​ចាត់​ជា​ក្មេង​ស្រី​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ជាង​គេ​លើ​លោក ខណៈ​ពេល​នោះ​នាង​មាន​អាយុ​ត្រឹម​តែ ៦​ឆ្នាំ​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ប្រភព​ពី​បរទេស។

អំណោយ​ផល​ពី​ធម្មជាតិ​នេះ បាន​នាំ​ឲ្យ Anastasiya Knyazeva បាន​ទាក់​ទាញ​មនុស្ស​ជុំវិញ​ពិភព​ឲ្យ​លោក​ចូល​មក Follow នាង​នៅ​លើ Instagram ក្នុង​គោល​បំណង​តាមដាន​ពី​សកម្មភាព​របស់​នាង​នៅ​លើ​ប្រព័ន្ធ​ទំនើប​នេះ ជាង ៥០ម៉ឺន​នាក់​កាល​ពី​ឆ្នាំ​នោះ។ ប៉ុន្តែ​ទល់​នឹង​ពេល​បច្ចុប្បន្ន តួលេខ​នេះ បាន​ប្រែ​ប្រួល​គុណ​នឹង២ ពោល​គឺ​កុមារី​ស្រស់​ស្អាត​រូប​នេះ ទទួល​បាន​អ្នក Follow បាន ១,៣លាន​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី ០៦ តុលា ២០២០ នេះ។

Anastasiya Knyazeva កាល​នៅ​វ័យ ៦​ឆ្នាំ

សម្រស់​របស់ Anastasiya Knyazeva កាល​ពី​៣​ឆ្នាំ​មុន​នោះ បាន​ធ្វើ​ឲ្យ​ពិភព​លោក​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​សារ​ទម្រង់​មុខ ស្បែក និង​ពិសេស​គឺ​កែវ​ភ្នែក​ពណ៌​ខៀវ ដ៏​កម្រ​របស់​នាង ពិត​ជា​ស្អាត​ទាក់​ទាញ​មែន​ទែន។ ចុះ​ឥឡូវ ឆ្លង​ផុត ៣​ឆ្នាំ​កន្លង​មក​នេះ តើ Anastasiya Knyazeva ប្រែ​ប្រួល​សម្រស់​យ៉ាង​ណា​ហើយ? តាមដាន​រូបភាព​របស់​កុមារី​ខាង​ក្រោម​ទាំង​អស់​គ្នា៖

រូបភាព៖ IG Anastasiya Knyazeva

អត្ថបទ៖ ទារិកា

មតិយោបល់