• 2020-10-08 03:48:21
  • ព័ត៌មាន

មើល​វីដេអូ​នេះ​ហើយ​ព្រឺ​សម្បុរ រំភើប​! ថ្ងៃ​ទី១ សាយ ទទួល​បាន​ការ​គាំទ្រ​ពី​បង​ប្អូន​ប្រជាពលរដ្ឋ និង​មន្ត្រី​យ៉ាង​កក់ក្ដៅ!

  • 2020-10-08 03:48:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ភព​ងងឹត វា​បាន​ទាញ​ពន្លឺ​ឲ្យ​ចូល​ខ្លួន​​មក​ត្រដែត ដូច​ករណី​លោក អ៊ួន បឋម ហៅ សាយ ផ្ដើម​គម្រោង​រត់ ៩៩​ថ្ងៃ​ដើម្បី​កុមារ​កម្ពុជា ដែល​ចាប់​ផ្ដើម​គម្រោង​យ៉ាង​ប្រថុចញ៉ុច និង​មាន​ការ​បារម្ភ​ជា​ច្រើន ទី​បំផុត​ទទួល​បាន​ក្ដី​សង្ឃឹម​ច្រើន ក្រោយ​ចាប់​ផ្ដើម​ថ្ងៃ​ទី ១ ទទួល​បាន​ការ​គាំទ្រ​ពី​បងប្អូន​ប្រជាពលរដ្ឋ និង​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ទៀត​យ៉ាង​កក់ក្ដៅ។

សាយ បាន​ថ្ងៃ​កំណើត​ខ្លួន​ឯ ចាប់​ផ្ដើម​គម្រោង​ដ៏​ធំ​ក្នុង​ជីវិត​ដើម្បី​បំផុស​គំនិត​ជួយ​កុមារ​កម្ពុជា​ដែល​រងគ្រោះ​តាម​រយៈ​មន្ទីរពេទ្យ​កុមារ​អង្គ ហៅ​ថា "Run for Charity with SAI” ឬ "រត់​ដើម្បី​សប្បុរស​ជាមួយ សាយ" ដោយ​ការ​រត់​ចំនួន ៩៩​ថ្ងៃ ឆ្លង​កាត់​ខេត្ត ក្រុង​ចំនួន ២១ ហើយ​កាល​ពី​ថ្ងៃ​ទី ០៦ តុលា ២០២០ កន្លង​ទៅ​ថ្មី​ៗ​នេះ លោក​បាន​ដំណើរ​ការ​គម្រោង​ដោយ​រត់​ចេញ​ពី​មុខ​សាកលវិទ្យាល័យ​ភ្នំពេញ​នៅ​វេលា​ម៉ោង ៤ និង ៣០នាទី​ទៀបភ្លឺ។

រឿង​ដែល​រីករាយ​បំផុត​នោះ សាយ ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន ក្នុង​នោះ​មាន​ទាំង​មិត្តភ័ក្ដិ សិល្បករ ព្រម​ទាំង​ប្រជាពលរដ្ឋ​សាមញ្ញ​ច្រើន​នាក់​បាន​ចូល​រួម​រត់​អម យុវជន​មាន​ឆន្ទៈ​ខ្ពស់​រូប​នេះ។ ពួក​គេ​បាន​ជូន​ដំណើរ សាយ រហូត​ផុត​ក្រុង មុន​ពេល​លើក​ដៃ​លា​គ្នា ជាមួយ​អនុស្សាវរីយ៍​ដ៏​គួរ​ឲ្យ​ចងចាំ។ ទៅ​ដល់​ទី​រួម​ខេត្ត​កំពង់ស្ពឺ​នៅ​វេលា​ម៉ោង ៧យប់ សាយ ក៏​ត្រូវ​បាន​ទទួល​សាទរ​ដោយ​ថ្នាក់​ដឹកនាំ ស.ស.យ.ក ប្រចាំ​ខេត្ត​ថែម​ទៀត។

"រំភើប​ណាស់​សម្រាប់​ខួប​កំណើត​ឆ្នាំ​នេះ គម្រោង​ដែល​បាន​រៀប​ចំ​ជាង 2 ឆ្នាំ​បាន​ចាប់​ផ្ដើម​ហើយ ថ្ងៃ​ទី 1ឃើញ​ថា​មាន​បង​ប្អូន​មិត្តភ័ក្ដិ នឹង​អ្នក​មក​ចូល​រួម​ថ្ងៃ​ខួប​ខ្ញុំ​បាន​ច្រើន​គួរ​សម សង្ឃឹម​ថា​កម្មវិធី រត់​ដើម្បី​សប្បុរសធម៌​ជាមួយ សាយ និង​មាន​ការ​ចូល​រួម​ពី​បង​ប្អូន និង​អ្នក​គាំទ្រ​ឱ្យ​បាន​ច្រើន​ៗ ដើម្បី​ជា​ផ្នែក​មួយ​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ជា​ផ្នែក​មួយ​ជួយ​ដល់​កុមារ​កម្ពុជា"។ សាយ ក៏​សូម​ថ្លែង​អំណរ​គុណ​ដល់​ថ្នាក់​ដឹកនាំ ស.ស.យ.ក ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ។

តាម​រយៈ​គម្រោង "Run for Charity with SAI” សាយ គ្រោង​ប្រមូល​មូលនិធិ​ឲ្យ ១០០០ ០០០ ០០០រៀល សម្រាប់​បរិច្ចាគ​ទៅ​មន្ទីរ​ពេទ្យ កុមារ​អង្គរ ជា​ទី​ដែល​កុមារ​តូច​ៗ​កម្ពុជា​រាប់​ម៉ឺន​នាក់​ត្រូវ​ការ​ពឹង​ពរ​ដើម្បី​បន្ត​ជីវិត​លើ​ផែន​ដី​នេះ ធ្វើ​ជា​សរសរ​ទ្រូង​របស់​គ្រួសារ និង​សង្គម​ជាតិ។ សកម្ម​របស់​យុវជន​រូប​នេះ​ដែរ មិន​សំខាន់​ត្រឹម​ថវិកា​បរិច្ចាគ​មក​គម្រោង​ពេល​នេះ​ទេ។

ប៉ុន្តែ​ស្ថាបនិក​វ័យ ៣០ បញ្ជាក់​ថា លោក​ចង់​ឲ្យ​ដុះដាល​គំនិត​ដូច​គ្នា​នៅ​ក្នុង​ជួយ​សង្គម ជួយ​កុមារ​នៅ​ក្នុង​មជ្ឈដ្ឋាន​សាធារណៈ​ច្រើន​ទៀត ដែល​មាន​ន័យ​ថា នៅ​ពេល​គម្រោង​នេះ​បាន​បញ្ចប់​ទៅ នឹង​មាន​គម្រោង​ស្រដៀង​គ្នា​នេះ កើត​ឡើង​មក​បន្តបន្ទាប់​ទៀត ពី​បុគ្គល​ផ្សេង​ៗ​ទៀត។ "គម្រោង​របស់​ខ្ញុំ​នឹង​ដល់​ទី​បញ្ចប់ ប៉ុន្តែ​បេសកកម្ម​របស់​មន្ទីរ​ពេទ្យ ក្នុង​ជួយ​កុមារ នឹង​មិន​បញ្ចប់​នោះ​ទេ អីចឹង​ហើយ ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា នឹង​មាន​អ្នក​ផ្សេង​នឹង​ធ្វើ​គម្រោង​ស្រដៀង​ៗ​គ្នា​នេះ​បន្តបន្ទាប់​ទៀត​នា​ពេល​អនាគត!"។ សាយ ថ្លែង។

ឃើញ​ច្បាស់​ពី​បេះដូង​របស់​យុវជន​មក​ពី​ខេត្ត​រតនៈគីរី ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ បាន​ចូល​រួម​បរិច្ចាគ ក្នុង​នោះ​មាន​ទាំង​អ្នក​បរិច្ចាគ​ផ្ទាល់​នៅ​តាម​ផ្លូវ នឹង​បរិច្ចាគ​តាម​គណនី​ធានាគារ​របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១០ តុលា ២០២០ នេះ មូលនិធិ​របស់​គម្រោង "Run for Charity with SAI” ទទួល​បាន​ថវិកា​សប្បុរសធម៌​ចំនួន ៣១ ៥៩៥ ៣៦៣ រៀល​ហើយ។ សម្រាប់​សកម្មភាព​បរិច្ចាគ​នា​ពេល​ខាង​មុខ សាយ បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​ប្រជាពលរដ្ឋ​បរិច្ចាគ​តាម​​គណនី​ធនាគារ ​ABA : 000 320 555 (Angkor Hospital for Children Limited) ឬ Wing : 52714 (AHC Patient Contributions)។

សម្រាប់​ព័ត៌មាន​លម្អិត​ក្នុង​ការ​ចូល​រួម​ ក៏ដូចជាតាមដាន​ចំនួនទឹកប្រាក់ដែលបាន​បរិច្ចាគ សូម​ចូល​ទៅ​កាន់​គេហទំព័រ saicambodianartist.com/ ។ ក្រៅពីគេហទំព័រ​នេះ ប្រិយមិត្ត​អាច​តាមដាន​រាល់​សកម្មភាព​របស់​សាយ​អំឡុង​ពេល​រត់ តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់ Sai, Channel YouTube របស់​សាយ, ទំព័រហ្វេសប៊ុក​របស់ Sabay ក៏ដូចជាគេហទំព័រ Sabay៕​

រួម​គ្នា ដើម្បី​កុមារ​តូច​ៗ​របស់​យើង

ដើម្បី​ទស្សនា​វីដេអូ សូម​ចុច​តាម​រយៈ​តំណនេះ!!!

អត្ថបទ៖ ទារិកា

មតិយោបល់