• 2020-10-08 06:27:05
  • ព័ត៌មាន

វេលាសម្រេចក្ដីសុបិនមកទៀតហើយ! WOODS’ បានសហការជាមួយ ខាត់ សុឃីម ចេញមុខមកប្រកាសពីការប្រឡងចម្រៀងមួយ

  • 2020-10-08 06:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រជាប្រិយ អ្នក​នាង ខាត់ សុឃីម តាម​រយៈ​វីដេអូ​ខ្លី​មួយ​ឧបត្ថម្ភ​ដោយ Woods' Cambodia បាន​ចេញ​មុខ​មក​ប្រកាស​ពី​កម្មវិធី​ប្រឡង​ចម្រៀង​មួយ​ត្រៀម​នឹង​ចាប់​ដំណើរ​ការ​ឆាប់​ៗ​ខាង​មុខ​នេះ។

កម្មវិធី​នេះ​មាន​ឈ្មោះ​ថា “WOODS' ONLINE SIGNING CONTEST 2020” ដែល​នឹង​រៀប​ចំ​ដំណើរ​នៅ​លើ​ប្រព័ន្ធ​អនឡាញ ដែល​អាច​ឲ្យ​ប្រិយមិត្ត​ដែល​ចំណូល​ចិត្ត មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​ម្នាក់ អាច​ចូល​រួម​បាន​ពី​គ្រប់​ទី​កន្លែង។

ចំណុច​គួរ​ចាប់​អារម្មណ៍ មិន​ត្រឹម​ជា​កន្លែង ឬ​ជា​ស្ពាន​សម្រាប់​បង​ប្អូន​ឈាន​ទៅ​រក​សម្រេច​ក្ដី​សុបិន​សិល្បៈ​របស់​ខ្លួន “WOODS' ONLINE SIGNING CONTEST 2020” ក៏​បាន​រៀប​ចំ​ថវិកា​រង្វាន់​ដល់​ទៅ ៨ ០០០ ០០០រៀល​ទុក​ជូន​បេក្ខភាព​ជយលាភី​ថែម​ទៀត​ផង។

ដើម្បី​ចូល​រួម​ក្នុង​វិធី តាម​អ្នក​នាង ខាត់ សុឃីម គឺ​ប្រិយមិត្ត​គ្រាន់​តែ​ធ្វើ​តាម​លក្ខខណ្ឌ​ងាយ​ៗ​ប៉ុណ្ណោះ ក្នុង​នោះ​មាន​ដូច​ជា​៖

១.ផ្ញើ​វីដេអូ​ចម្រៀង​របស់​អ្នក និង​បង្ហាញ​រូបថត​ស្ករ​បៀម ចំនួន​៣​រសជាតិ​ចូល​ទៅ​ក្នុង​ប្រអប់​សារ​របស់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ WOODS’ Cambodia។

២. ក្រុមការងារ WOODS’ នឹង​បង្ហោះ​វីដេអូ​របស់​អ្នក​ចូល​ទៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ WOODS’ Cambodia។ សម្រាប់​អ្នក​ដែល​ទទួល​បាន​ការ like & share ច្រើន​ជាង​គេ​នឹង​ទទួល​បាន​ទឹក​ប្រាក់ 800,000 រៀល។

៣.អ្នក​ចូលរួម​នឹង​តម្រូវ​ឲ្យ​បង្ហោះ​វីដេអូ​ដែល​បាន​កែ​សម្រួល​ដោយ​ក្រុមការងារWOODS’ នៅ​លើ​គណនី​ហ្វេសបុក​ផ្ទាល់​ខ្លួន​ជាមួយ​នឹងhastag: ##WoodsAlwaysThereToCare #SingingWithWoods #SingingWithKhatSokhim និង tag WOODS’ Cambodia។

៤.ក្រុម​ការងារWOODS’ នឹង​ជ្រើសរើស​វីដេអូ​ដែល​ល្អ​ជាង​គេ​ចំនួន​១០​រូប​ដើម្បី​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ក្នុង​ខែ វិច្ឆិកា​ដោយ​មាន​តារា​ប្រជាប្រិយ ខាត់ សុឃីម ជា​គណៈ​កម្មការ។

សម្រាប់​រង្វាន់​វិញ​មាន​ដូច​ជា៖

១.ជ័យលាភីលេខ ១ ទទួលបានទឹកប្រាក់ ៤,000,000រៀល ការថតចំរៀងជាមួយ ខាត់ សុឃីម

២.ជ័យលាភីលេខ ២ ទទួលបានទឹកប្រាក់ ២,000,000 រៀល

៣.ជ័យលាភីលេខ ៣ ទទួលបានទឹកប្រាក់ ១,000,000 រៀល។

អីចឹងកុំរង់ចាំយូរ ផ្ញើវីដេអូរបស់អ្នកឥលូវនេះមក Like FB page WOODS' Cambodia ដើម្បីទទួលបានពត៏មានលំអិត

អត្ថបទ៖ ទារិកា

មតិយោបល់