- 2020-10-09 02:23:15
- ចម្រៀង
រង់ចាំមែនទេ! ចម្រៀងមួយបទរបស់ ខេម-សីម៉ា ផ្ទុះខ្លាំងប៉ុន្មានខែមុន ព្រឹកនេះចេញ MV ផ្លូវការហើយ!
- 2020-10-09 02:23:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រង់ចាំមែនទេ! ចម្រៀងមួយបទរបស់ ខេម-សីម៉ា ផ្ទុះខ្លាំងប៉ុន្មានខែមុន ព្រឹកនេះចេញ MV ផ្លូវការហើយ!
ចន្លោះមិនឃើញ
ផលិតកម្ម Galaxy Navatra ទើបបានបញ្ចេញវីដេអូចម្រៀងផ្លូវការនៃបទចម្រៀងមួយបទរបស់ ខេម និង សីម៉ា ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាក្រោយពីបានចេញជាវីដេអូ Audio កាលពីពេលនោះ។
បទនេះមានចំណងជើងថា "ការស្រឡាញ់ខ្វះជាតិស្ករ" ដែលផលិតកម្មខាងលើទើបបានបញ្ចេញវីដេអូចម្រៀងពេញលេញផ្លូវនៅព្រឹកនេះទើបបានតែប៉ុន្មាននាទីតែប៉ុណ្ណោះ។ លោក យឹម តាស្រង់ នាយកគ្រប់គ្រងផលិតកម្ម Galaxy Navatra បានអះអាងថា បទចម្រៀងមនោសញ្ចេតនាដ៏លន្លង់លន្លោចមួយនេះ ទទួលបានការគាំទ្រខ្លាំងណាស់ កាលពីចេញជាវីដេអូសំឡេង(Video Audio) កាលពីខែកក្កដា។
លោកថា ប្រិយមិត្តជាច្រើនបានរង់ចាំផលិតកម្ម បញ្ចេញវីដេអូចម្រៀងផ្លូវការ។ ហេតុផលនេះ ទើប Galaxy បានរៀបចំញាប់ដៃញាប់ជើងធ្វើកិច្ចការនេះ ហើយទីបំផុត ទើបអាចបញ្ចេញជូនប្រិយមិត្តបាននៅព្រឹកថ្ងៃទី ៩ តុលានេះ។ ចំណុចគួរចាប់អារម្មណ៍ គ្រាន់តែចេញបានប្រមាណ ៣០នាទី ប្រិយមិត្តរបស់តារាចម្រៀងទាំងពីរ និងប្រិយមិត្តគាំទ្រផលិតកម្ម បានពោលដូចៗគ្នា ពួកគេរង់ចាំវីដេអូនេះយូរហើយ។
ងាកមកប្រិយមិត្តខ្លះទៀតថ្លែងថា រូបគេមិនទាន់បានចុចស្ដាប់ផង តែគ្រាន់តែឃើញរូបភាពដែលដាក់នៅលើវីដេអូ គឺដឹងតែល្អមើលបាត់ទៅហើយ។ តោះ...ទស្សនា និងស្ដាប់ទាំងអស់គ្នា!!!