• 2020-10-09 03:46:09
  • ចម្រៀង

ប្រទះ​ឃើញ​បទ​ថ្មី​មួយ​បទ ចង្វាក់​ភ្លេង ឮ​ហើយ​ចង់​ស្ទុះ​ចេញ​ពី​កៅអី​តែ​ម្ដង!

  • 2020-10-09 03:46:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យ​សិល្បៈ​តន្ត្រី​ខ្មែរ​បាន​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​ខ្លាំង ខណៈ​បច្ចុប្បន្ន​គេ​ឃើញ​មាន​បទ​ចម្រៀង​ថ្មី​ៗ​ពី​ផលិតកម្ម​នានា ក៏​ដូច​ជា​បទ​របស់​តារា​ចម្រៀង​ឯករាជ្យ​ទាំង​ឡាយ​ចេញ​ថ្មី​ស្ទើរ​រាល់​ថ្ងៃ។ ឥឡូវ​នេះ គេ​ប្រទះ​ឃើញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​ទៀត ជា​ស្នាដៃ​របស់​កូន​ខ្មែរ ដែល​មាន​សាច់​ភ្លេង​ពីរោះ កន្ទ្រាក់​ចិត្ត ពេល​បាន​ស្ដាប់​ហើយ ចង់​តែ​ស្ទុះ​ក្រោក​ចេញ​ពី​កន្លែង​ទៅ​រាំ​តែ​ម្ដង។

បទ​ចម្រៀង​នេះ​ចេញ​នៅ​លើ​ឆាណែល​យូធូប​មួយ​ឈ្មោះ​ថា Jack Khun Media។ ដោយ​ឡែក​បទ​ចម្រៀង​វិញ​មាន​ចំណង​ជើង​ថា "ស្មាន​តែ​នៅ Single” និពន្ធ​បទ​ភ្លេង​ដោយ Bro Mao និពន្ធ​ទំនុក​ច្រៀង​ដោយ Jack Man និង​ច្រៀង​ដោយលោក អ៊ុក សុវណ្ណារិទ្ធ។ ចំណុច​គួរ​ចាប់​អារម្មណ៍ គឺ​ថា ថ្វី​ត្បិត​តែ​បច្ចេកទេស​ថត​នៅ​មិន​ទាន់​ល្អ​ដល់​កម្រិត តែ​បទ​នេះ​មាន​បទ​ភ្លេង​ពីរោះ កន្ទ្រាក់​អារម្មណ៍​ណាស់។

ងាក​ទៅ​ទំនុក​ច្រៀង​វិញ អ្នក​និពន្ធ ក៏​ធ្វើ​បាន​ល្អ​ថែម​ទៀត។ កាន់​តែ​ពិសេស​បទ "ស្មាន​តែ​នៅ Single” សម្ដែង​ដោយ​តួ​ស្រី​ដ៏​ស្រស់​ស្អាត សាច់​ស​ខ្ចី​មួយ​រូប។ តោះ...ទស្សនា​វីដេអូ​ចម្រៀង​បទ​ថ្មី​នេះ​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់