• 2020-10-09 09:44:01
  • ព័ត៌មាន

មាន​អនុស្សាវរីយ៍​បំភ្លេច​បាន វណ្ណដា យក​ថវិកា​​ពី​អាល់ប៊ុម​ដំបូង ទៅ​ធ្វើ​សប្បុរសធម៌​​នៅ​ខេត្ត​ព្រះវិហារ

  • 2020-10-09 09:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ​ក្នុង​ស្រទាប់​យុវវ័យ វណ្ណដា បាន​ចុះ​ទៅ​ធ្វើ​អំណោយ​សប្បុរសធម៌​នៅ​ឯ​ខេត្ត​ព្រះវិហា បន្ទាប់​ពី​លោក​ប្រមូល​បាន​ថវិកា​ខ្លះ ​អាល់ប៊ុម​ជា​លើក​ដំបូង​របស់​ខ្លួន​ដោយ​បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង។

កម្មវិធី​សប្បុរសធម៌​មួយ​ដែល​មាន​ឈ្មោះ​ថា SKULL CHARITY សម្រាប់​ជួយ​ដល់​គ្រួសារ​ដែល​កំពុង​មាន​ជីវភាព​លំបាក។ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ការងារ​របស់​តារា​ចម្រៀង កម្មវិធី​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ចែក​រំលែក​ក្តី​ស្រឡាញ់​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក និង​មាន​ជីវភាព​ក្រីក្រ​ចំនួន 83 គ្រួសារ នូវ​សម្ភារៈ និង​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន នៅ​ក្នុង​ភូមិ​ឡ​ឥដ្ឋ​ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្ត​ព្រះ​វិហារ។

កម្មវិធី​ទទួល​បាន​ការអនុញ្ញាត​ពី​ឯកឧត្ដម​អភិបាល​ខេត្ត​ព្រះវិហារ ឯកឧត្ដម ប្រាក់ សុវណ្ណ និង​មាន​ការ​ចូលរួម​ពី​លោក​អភិបាល​ក្រុង​ខេត្ត​ព្រះវិហារ ឯកឧត្តម ប៉ុក ងួន​, លោក​ប្រធាន​មន្ទីរ​ទេសចរណ៍ ឯកឧត្ដម គង់ វិបុល និង លោក​ សំ  សុ ខេម   តំណាង​ឱ្យ​ក្រុម​គ្រួសារ លីហ៊ួត ថែម​ទៀត។

នេះ​ជា​សកម្មភាព​ទី​ដែល​គេ​តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ​របស់​កម្ពុជា ចេញ​ធ្វើ​សប្បុរសធម៌ និង​បាន​រើស​ខេត្ត​ព្រះវិហារ ជា​គោល​ទី​១​ដូច​គ្នា។ បញ្ហា​នេះ វណ្ណដា លើក​ឡើង​ថា លោក​រើស​យក​ខេត្ត​នេះ ដោយ​សារ​លោក​ធ្លាប់​មាន​អនុស្សាវរីយ​ខ្លះ​ៗ​នៅ​ខេត្ត​នេះ។ លោក ថ្លែង​ថា ៖ "មូលហេតុ​ដែល​ខ្ញុំ​ជ្រើសរើស​យក​ខេត្ត​ព្រះវិហារ ដើម្បី​ប្រារព្ធ​នូវ​កម្មវិធី​នេះ គឺ​ដោយសារ​តែ​ខ្ញុំ​ធ្លាប់​ធ្វើ​ដំណើរ​កម្សាន្ត​មក​លេង​ខេត្ត​ព្រះវិហារ ហើយ​ក៏​បាន​សរសេរ​ចម្រៀង​មួយ​បទ​នៅ​ទីនេះ។ វា​ជា​អនុស្សាវរីយ៍​មួយ​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខ្ញុំ​ស្រឡាញ់​នូវ​ស្នាមញញឹម និង​ភាព​រួសរាយ​រាក់​ទាក់ របស់​បងប្អូន​ដែល​រស់​នៅ​ទី​នេះ​ខ្លាំង​ណាស់ ដែល​ជា​ហេតុ​ជំរុញ​ឱ្យ​ខ្ញុំ​ចង់​មក​ទីនេះ​ម្ដង​ទៀត"។

វណ្ណដា បន្ត​ថា ក្រោយ​ពី​លោក​​បាន​ចេញ​អាល់ប៊ុម skull ហើយ​ទទួល​បាន​ជោគជ័យ​ខ្លាំង លោក​ក៏​កើត​គំនិត​ចង់​ធ្វើ​រឿង​នេះ​ឡើង​តែ​ម្ដង។ លោក​​ថា ចូល​រួម​ជា​ចំណែក​តូច​មួយ​នៃ​កិច្ច​ការងារ​របស់​សង្គម ដូច​ជា​ការ​ចែក​ជូន​នូវ​អំណោយ​បន្តិចបន្តួច​ទៅ​ដល់​ពុក​ម៉ែ​បង​ប្អូន​ទាំងអស់​គ្នា​នៅ​ទី​នេះ។

ជោគជ័យ​លើ​អាល់ប៊ុម​ទី​១​របស់​ខ្លួន​គឺ​ជា​រឿង​មួយ រឿង​មួយ​ទៀត លោក​ក៏​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ពី​ផ្នែក​ឯកជន​ដូច​ជា Budweiser និង  Tiger Sugar ជា​ដើម​ដែល​ផ្នែក​ឯកជន​ទាំង​ពីរ​នេះ បាន​ជួយ​ទាំង​ស្មារតី និង​ថវិកា​ដែល​កាត់​ចេញ​ពី​ចំណែក​នៃ​ការ​លក់​របស់​ពួក​គេ​ដូច​គ្នា ទើប​ជំរុញ​លោក​ឲ្យ​ធ្វើ​រឿង​ខាង​លើ​ចេញ​មក។ ងាក​មក​ខ្លួន​ឯង​ផ្ទាល់ វណ្ណា បង្ហើប​ថា លោក​បរិច្ចាគ​ថវិកា 25% នៃ​ការ​លក់​អាវ SKULL យក​មក​ដាក់​ក្នុង​កម្មវិធី​សប្បុរសធម៌​នេះ​៕

រូបភាព៖ ផ្ដល់​ដោយ​ក្រុម​ការងារ​ វណ្ណដា

អត្ថបទ៖ ទារិកា

មតិយោបល់