• 2020-10-10 04:15:32
  • ព័ត៌មាន

រំពឹងផ្ទុះខ្លាំង​! Miss Grand Cambodia រួមគ្នា​សម្ដែង​ក្នុង MV ថ្មីក្នុងន័យអប់រំដ៏ល្អ!

  • 2020-10-10 04:15:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីចូលរួមផ្តល់ជាសារអប់រំបង្ការអំពីគ្រោះថ្នាក់ចរាចរណ៍ជាក្តីកង្វល់របស់ប្រមុខរាជរដ្ឋាភិបាល Davitra Media គឺជាផលិតកម្មទើបបង្កើតថ្មីរបស់ក្រុមហ៊ុន Davitra (Cambodia) Co.,Ltd.បានសម្រឹតសម្រាំងនូវចម្រៀងដើម (Original Song) គឺបទ “ស្រវឹងសូមកុំបើកបរ” ជាស្នាដៃនិពន្ឋដោយកវីនិពន្ធ គិន កក្កដា។

អ្វីដែលកាន់តែប្លែក និងពិសេសទៅទៀតសម្រាប់ការផលិត MV នៃបទ “ស្រវឹងសូមកុំបើកបរ” នោះ Davitra Media ទទួលបានការផ្តល់កិត្តយសចូលរួមសំដែងពី បរវរកញ្ញា សេង រដ្ធា ដែលទើបតែទទួលបានជ័យលាភី Miss Grand Cambodia 2020 កាលពីចុងខែ កញ្ញាថ្មីៗនេះ។ លើសពីនេះទៅទៀត Davitra Media ក៏ទទួលបានសិទ្ធិដឹកនាំ Top 10 របស់ Miss Grand ព្រមទាំង តារាបង្ហាញម៉ូតប្រុស និង តារាបរទេស រួមបញ្ចូលក្នុង MV នេះផងដែរ។

សូមបញ្ជាក់ថា ការផលិត MV បទ “ស្រវឹងសូមកុំបើកបរ” នេះគឺត្រូវបានឧបត្ថម្ភ ដោយស្រាក្រហម PengWine ដែលជាប្រភេទស្រាក្រហមដែលត្រូវបានទទួលស្គាល់លំដាប់ ពិភពលោក ដោយផលិតដោយដៃ មានប្រភព​ពីប្រទេសឈីលី និងសហការឧបត្ថម្ភដោយក្រុមហ៊ុនឆ្នោតមហាសំណាង។

ចំពោះ MV នេះទើបតែបញ្ចប់ការថតកាលពីម្សិលមិញនេះ នឹងចេញជាផ្លូវការនាពេលដ៏ខ្លីខាងមុខ៕

ប្រសិនជាបងប្អូនចង់ទទួលបាននូវបទចម្រៀងថ្មីៗ ពិរោះៗសូមចូលទៅចុច Subcribe ក្នុង Channel YoutubeDavitra Media ដូចខាងក្រោមនេះ៖

សម្រាប់ក្រុមហ៊ុនដែលចង់ធ្វើការផ្សព្វផ្សាយនូវផលិតផល និងសេវាកម្មរបស់ខ្លួនក្នុង MV ថ្មីៗ ឬ ប្អូនៗចង់ច្រៀង ឬសម្ដែង សូមទំនាក់ទំនងមកលេខ៖ 096 8888811៕

មតិយោបល់