• 2020-10-10 05:31:40
  • ចម្រៀង

មិនសរសើរមិនបាន! MV បទកឋិន​ថ្មីពីពេជ្រ សោភា និងឆន សុវណ្ណរាជ ចេញភ្លាម ផ្ទុះខ្លាំងភ្លាមតែម្ដង!

  • 2020-10-10 05:31:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងជួរមុខ​២ដួង គឺអ្នកនាង​ ពេជ្រ សោភា និងលោក ឆន សុវណ្ណរាជ បានចាប់ដៃគូគ្នាក្នុងបទចម្រៀងបែបប្រពៃណីខ្មែរមួយបទគឺបទ ‘‘កឋិនគ្រប់វត្ត’’ ដោយ​ទទួលបានសន្ទុះ​នៃការគាំទ្រ​ខ្លាំង​ ក្រោយ​ពី​ផលិតកម្ម​រស្មីហង្សមាស ចេញ MV លើ channel YouTube ផ្លូវការរបស់ខ្លួន​ព្រឹកមិញនេះ។

MV បទចម្រៀងថ្មីមួយនេះ មើលហើយ​មិនសរសើរមិនបានតែម្តង ពោល​គឺមានគ្រប់បែបបទបុរាណ លាយ​ឈុតឆាក​សើច​សប្បាយស្រស់ស្រាយអារម្មណ៍ ជាពិសេសគឺទេសភាពគ្រប់ប្លង់នៅក្នុងបទនេះពិតជាស្អាតខ្លាំងណាស់។

ជាក់ស្តែង គ្រាន់តែចេញបានប៉ុន្មានម៉ោង បទនេះមានអ្នកទស្សនាដល់ទៅរាប់សិបម៉ឺនដងឯណោះ ដោយ​ទទួល​បាន​ការ​បញ្ចេញ​មតិសរសើរ​ជាច្រើន​ពីអ្នកគាំទ្រ ថា MV បទប្រពៃណី​របស់​ហង្សមាស​ឆ្នាំនេះ ដាក់ផ្ទុះដាក់ផ្ទុះ​តែម្ដង មិនមែនលំៗនោះទេ។

គួរដឹងផងដែរថា បើតាមការសង្កេត​មួយរយៈ​ចុងក្រោយ​នេះ គឺ​អាចប៉ាន់ស្មានបានថា ហង្សមាស ឆ្នាំនេះ ចាយវាយមិនសំចៃដៃឡើយ ដើម្បីផលិតបទប្រពៃណីទាំងនេះ ហើយអ្វីដែលគួរ​ឲ្យ​កត់​សម្គាល់គឺផលិតកម្ម​ដ៏ធំមួយនេះ បានប្រមូលសិល្បៈករសម័យបុរាណគ្រប់ទម្រង់​ច្រើនជំនាន់ជាច្រើនរយនាក់មករួមគ្នាតែម្តង។

ចង់ដឹងថាបទចម្រៀងរបស់កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា និងលោក ឆនសុវណ្ណរាជ ពិសេស និងប្លែក​យ៉ាងណានោះ សូមទស្សនា​ខាងក្រោមនេះ៖

មតិយោបល់