• 2020-10-11 04:33:02
  • ចម្រៀង

តារាវ័យក្មេងហង្សមាស ជុំគ្នាច្រៀងអាយ៉ៃ​​ ប៉ះគ្នាជាមួយ ចាន់ មករា ម្ចាស់​បទចាបយំល្វើយៗ នាំផ្អើលទៀតហើយ!

  • 2020-10-11 04:33:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិសេស​សម្រាប់​រដូវ​បុណ្យ​កឋិន​ឆ្នាំ​នេះ រស្មី​ហង្ស​មាស មិន​សំ​ចៃ ប្រមូល​​សុទ្ធតែ​ អាយដូល​តូចៗ ខ្លឹមៗ ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេង​ប្រចាំ​ក្នុង ផលិតកម្ម​មក​សាង​ភាព​ភ្ញាក់​ផ្អើល កន្ត្រាក់​អារម្មណ៍​មិត្ត​អ្នក​ស្តាប់​ តាមរយៈ​បទ​ថ្មី​សន្លាង​មួយ ចំណង​ជើង​"តោះ ! យើង​ទៅ​ហែរក​ឋិន " ។ គ្រាន់​តែ​មួយ​បទ​នេះ មាន​អ្នក​ច្រៀង​ដល់​ទៅ ​ ៧នាក់​ ដូចជា ពេជ្យថៃ, ឡុង លីគង្គ , ចាន់ សុបញ្ញា , ភឿន​ សុភាព ,សុខ សុជាតា​ , ឃុយ ម៉ី​ហៀង​ និង​ រ៉ន​ ចាន់​ឌីន ។

ចេញ​ជា​ពិសេស​ដើម្បី អបអរ បុណ្យ​កឋិន បទ​ចម្រៀង​ថ្មី​នេះ មាន​​ចង្វាក់​សប្បាយៗ បែប​រាំ​ដង្ហែ​រក​ឋិន​ ក៏បាន​រួមបញ្ចូល​នូវ​ការ​ច្រៀង​អាយ៉ៃ​ឆ្លើយ​ឆ្លង​ផង​ដែរ ដែល​ពិត​ជា​គួរ​ឲ្យ​ស្ងើច​សរសើរ​ដល់​តារាចម្រៀង​វ័យ​ក្មេង​ របស់​ផលិតកម្មរស្មីហង្សមាស ដែល​អាច​ច្រៀង​អាយ៉ៃ​បាន​យ៉ាង​ពីរោះ។ លើស​ពី​នេះ ក៏​គួរ​ឲ្យ​សរសើរ​ដល់​អ្នក​ផលិត​ផង​ដែរ ដែល​រូបភាព​នេះ​ គឺ​ឆ្លុះ​បង្ហាញ​ នឹង​នាំ​ផ្លូវ​ដល់​ក្មេង​ជំនាន់​ក្រោយ​​ឲ្យ​ស្គាល់​​នូវ​សិល្បៈ​បុរាណ​ថា​ល្អ​ល្អះ​យ៉ាង​ណា​ខ្លះ។​

ក្នុង​បទ "តោះ! យើង​ទៅ​ហែរ​កឋិន " នេះ​ក៏​សង្កេតឃើញ​មាន​វត្តមាន​របស់​ម្ចាស់​បទ "ចាប​យំ​ល្វើយៗ" លោក​ ចាន់​ មករា បាន​រួម​បើក​ឆាក​ច្រៀង​ឆៃយាំ ធ្វើ​ឲ្យ​ចម្រៀង​មួយ​បទ​នេះ ត្រូវ​ចំ​សណ្ឋាន​តែ​ម្តង។

ផលិតកម្ម​រស្មី​ហង្ស​ គឺ​ជា​ផលិតកម្ម​ដ៏​លេច​ធ្លោ និង​ឈាន​មុខ​គេ​នៅ​កម្ពុជា ​ដែល​អាច​ផលិត​បទ​ចម្រៀង​បែប​ប្រពៃណី​ត្រូវ​ចំ​ក្បួន​ខ្នាត និង​មាន​គុណភាព​ល្អ​ ហើយ​តែង​តែ​ប្រកាន់ខ្ជាប់​នូវ​ការ​ផលិត​បទ​ចម្រៀង​បែប​ប្រពៃណី ទៅតាម​រៀងរាល់​បុណ្យ​ជាតិ​ធំៗ មិន​ដែល​រំលង​ឡើយ។​

អ្វី​កាន់​តែ​ពិសេស​សម្រាប់​រដូវ​កាល​បុណ្យកឋិន​ឆ្នាំ ២០២០ នេះ ផលិតកម្ម​រស្មី​ហង្សមាស​ ត្រូវ​បាន​គេ​ទម្លាយ​ឲ្យដឹង​ថា បាន​ចាយ​វាយ​ទុន​ខ្នាត​យក្ស​តែម្តង ដើម្បី​ផលិត​បទចម្រៀង​ប្រពៃណី​ខ្មែរ អបអរ​បុណ្យ​កឋិនទាន​នេះ ដែល​បាន​ការ​ប្រមូល​ផ្តុំ​ដោយ​សិល្បៈ​ករ​ជាច្រើន​ជំនាន់​គ្រប់​ទម្រង់​រាប់​រយ​នាក់​មក​ជុំគ្នា​តែម្តង៕

មតិយោបល់