• 2020-10-12 07:57:28
  • ព័ត៌មាន

រីករាយ​ណាស់ បេក្ខនារី​ខ្មែរ​យើង​ប្រកួត​ឈ្នះ​មេដាយ​មាស លើ​បទ​ពិភាក្សា​ពី​បរិស្ថាន​ក្នុង​កម្មវិធី Miss Earth 2020

  • 2020-10-12 07:57:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម បាន និង​កំពុង​នាំ​គ្នា​អបអរ​បេក្ខនារី​ខ្មែរ​មួយ​រូប ដែល​បាន​ទទួល​មេដាយ​មាស​ក្នុង​ការ​ប្រកួត​ពិភាក្សា​លើ​ប្រធាន​បទ​ពាក់​ព័ន្ធ​បរិស្ថាន ក្នុង​កម្មវិធី Miss Earth 2020។

បេក្ខនារី​ទៅ​ពី​កម្ពុជា​រូប​នោះ​មាន​ឈ្មោះ ហេង សុទ្ធ​និស្ស័យ វ័យ ២៤ ឆ្នាំ។ កញ្ញា ទទួល​បាន​មេដាយ​មាស​មួយ​គ្រឿង​ក្នុង​ចំណោម​មេដាយ​មាស​ចំនួន ៣ ដោយ​យក​ឈ្នះ​បេក្ខនារី​មក​ពី​ប្រទេស​នានា។ ជយលាភី​នេះ គឺ​ក្នុង​ប្រធាន​បទ "វិទ្យាសាស្ត្រ​ដើម្បី​ធម្មជាតិ" និង "ចំណុច​សំខាន់​នៃ​កសិកម្ម​នៅ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប នា​សម័យ​កាល​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច"។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទំព័រ Miss Earth Beauties។

ក្រៅ​ពី​កញ្ញា ហេង សុទ្ធ​និស្ស័យ បេក្ខនារី​របស់​កម្ពុជា មាន​បេក្ខនារី​មក​ពី​ចក្រភព​អង់គ្លេស និង​កាណាដា បាន​ទទួល​បាន​មេដាយ​នៅ​ក្នុង​ប្រធានបទ​ដូច​គ្នា។ ដោយ​ឡែក​បេក្ខនារី​របស់ Syria, Jamaica និង Denmark ទទួល​បាន​មេដាយ​ប្រាក់។ បន្ត​មក​ទៀត​បេក្ខភាព​ទទួល​បាន​មេដាយ​សំរឹទ្ធ បាន​ទៅ​លើ​បេក្ខនារី Kenya, Bangladesh និង Sierra Leone។

​កម្មវិធី Miss Earth 2020 នៅ​ប្រទេស​ភីលីពីន ត្រូវបានរៀបចំឡើងតាមរយៈអនឡាញ ដើម្បីចូលរួមទប់ស្កាប់ការរីករាលដាល​ជំងឺកូវីដ១៩។ ផលិតកម្ម Carousel ដែល​ជា​អ្នក​ផ្ដួចផ្ដើម​កម្មវិធី​នេះ បាន​គូស​បញ្ជាក់​ថា ការ​ជម្នះ​រៀប​ចំ​កម្មវិធី​វេលា​ដ៏​លំបាក​នេះ គឺ​ដើម្បី​លើក​កម្ពស់​ចំណេះ​ពាក់​ព័ន្ធ​នឹង​បរិស្ថាន។ នេះ​បើ​តាម​លោក​ស្រី Lorraine Schuck ដែល​ជា states Executive Vice-President and Miss Earth co-founder។

អ្នក​ផ្ដួចផ្ដើម​គំនិត​ដដែល ថ្លែង​ថា "ការចូលរួម​ប្រកួត​ប្រជែង​នេះ​ នឹង​បើក​ផ្លូវ​ឲ្យ​អ្នក​ធ្វើ​តំណាង​មនុស្ស​ជា​ច្រើន​ទៀត​ចូល​រួម​ពិភាក្សា​លើ​ប្រធានបទ «Eco-Angles» ដែល​អាច​បញ្ជាក់​ពី​តួនាទី​អ្នក ក្នុង​នាម​ជា​អ្នក​ថែរក្សា​ធម្មជាតិ។ ការងារ​នេះ គឺ​ដើម្បី​ជំរុញ​ទឹក​ចិត្ត​ឲ្យ​មនុស្ស​ទាំង​អស់​ជុំ​វិញ​ពិភព​លោក យក​ចិត្ត​ទុកដាក់​ពី​បរិស្ថាន​ជុំ​វិញ​ខ្លួន​របស់​ពួកគេ ហើយ​សកម្មភាព​នេះ តែង​ក្លាយ​ជា​​បេសកកម្ម​របស់​ បវរកញ្ញា​ភព​ផែនដី (Miss Earth)"៕

រូបភាព៖​ទំព័រហ្វេសប៊ុក និស្ស័យ

អត្ថបទ៖ ទារិកា

មតិយោបល់