• 2020-10-13 03:30:53
  • ព័ត៌មាន

Rainie Yang បង្ហោះរូបកូនឆ្កែអង្គុយធ្វើមុខកម្សត់ តំណាងឲ្យប្ដី

  • 2020-10-13 03:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍​តារា​ចិន​ Rainie Yang និង​ Li Ronghao តែង​បង្ហាញ​ពី​ក្ដី​របស់​ខ្លួន​ទៅកាន់​មហាជន​ គ្រប់ពេល​ តាំង​ពី​មុន និង​ក្រោយ​រៀបការរួច។ ប៉ុន្តែ​ពេល​នេះ​ពួកគេ​មិន​ទាន់​អាច​នៅ​ជាមួយ​គ្នា​បាន​ទេ ព្រោះ​ Rainie ​ត្រូវ​នៅ​តៃវ៉ាន់​ ឯស្វាមី​ Ronghao ត្រូវ​នៅ​ក្នុង​ប្រទេស​ចិន។

ទោះ​ជា​ឃ្លាត​កាយ​ឆ្ងាយ​គ្នា​ក្ដី​ ប៉ុន្តែ​ពួកគេ​នៅ​តែ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​តាមរយៈទូរសព្ទ ហើយ​រាល់ពេល​ឲ្យ​តែ​និយាយ​ទូរសព្ទ​ជាមួយ​ប្ដី​ Rainie ថា​នាង​តែង​យំ​ជានិច្ច។ និយាយ​ពី​ចិត្ត​នឹក​វិញ​ មាន​ទំហំ​ធំធេង​ហួស​ប្រមាណ​ ប៉ុន្តែ​កាលៈទេសៈ​មិនទាន់អាច​ឲ្យពួកគេ​ជួបគ្នា​បាន​ ដោយសារ​ការងារ​រៀង​ខ្លួន តែ​ជា​រឿយៗ អ្នក​តាមដាន​ Instagram របស់​ Rainie តែង​ឃើញ​នាង​បង្ហោះរូប​ទាក់ទង​នឹង​ប្ដី​ជាការ​លេង​សើច​ ឬ​ញ៉ោះគ្នា។

ដូច​ពេល​មួយ​នាងបង្ហោះ​រូប​កូនសុនខមុខកម្សត់ ដោយ​សរសេរ​ថា​ «The Li Ronghao of the canine world» និង​ថែម​ទាំងបាន​ Tag ឲ្យ​ប្ដី​ទៀត។

ឃើញ​ហើយ​អ្នក​គាំទ្រ​នាំគ្នា​សប្បាយ​ចិត្ត​ដែលឃើញ​ទំនាក់ទំនង​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ ពោរពេញ​ទៅ​ដោយ​ក្ដី​សុខ ត្បិតពួកគេ​មិន​បាន​នៅ​ជិត​គ្នា ប៉ុន្តែ​ចិត្ត​ និង​បេះដូង​នៅជាប់គ្នា និង​មិនដែល​ភ្លច​គ្នា​ឡើយ៕

ប្រភព៖ 8day ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់