• 2020-10-14 03:27:13
  • ព័ត៌មាន

Billie Eilish ព្រលែងរាងជាមួយសំលៀកបំពាក់ធម្មតា អ្នកគាំទ្រមើលសឹងមិនស្គាល់

  • 2020-10-14 03:27:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្ហាញ​ខ្លួន​ថ្មីៗ​នេះ​របស់​ម្ចាស់បទ​ «Bad Guy» ពិត​ជា​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង​មួយ​ចំនួន​មាន​ការ​ភ្ញាក់​ផ្អើល​ ដោយសារ​រូបរាង​នាង​រីកធំ​ជាងមុន។

Billie Eilish តារាចម្រៀង​អាមេរិកដែល​មាន​វ័យ​ទើប​ ១៨ឆ្នាំ​នេះ​ បាន​ចងសក់​ បួងឡើងផុត​ ក ដោយ​ពាក់​តែ​អាវ​យឺតវាល​ក ធម្មតា​ និង​ខោ​ខ្លី​ត្រឹម​ជង្គង់ ជាមួយ​ស្បែក​ជើង​ស៊ក ដើរ​ចេញ​ក្រៅ។

រូបរាង​នាងម្ចាស់ពាន​ Grammy ទាំង​ ៥​ ​ពេល​នេះ​ក្លាយ​ជា​ការចាប់អារម្មណ៍​លើសមួយ​កម្រិត ព្រោះ​វា​ប្លែក​នឹង​រូបរាង​កាល​ពីពេល​កន្លងមក ជាពិសេស​សង្កេតឃើញ​ថា​ទម្ងន់​របស់​នាង​ហាក់ដូចជា​ធាត់ជាងមុន មើល​ភ្លាម​សឹង​មិនស្គាល់។ នេះ​អាចមក​ពី​នាង​ស្លៀកឈុត​បង្ហាញ​សាច់ ខុសពីរាល់ដង​ដែល​នាង​តែង​មាន​អាច​ក្រៅ ១​ជាន់ទៀត​ដែល​ជា Style ប្រចាំ​ខ្លួន។ នេះ​បើ​តាមការយល់ឃើញ​របស់​អ្នកគាំទ្រ​ Billie៕

ប្រភព៖ Metro

មតិយោបល់