• 2020-10-14 08:37:55
  • ព័ត៌មាន

តារា K-Pop ទាំង ៥ដែលហ៊ានចាយលុយទិញកាដូមានតម្លៃខ្លាំងដល់មនុស្សជាទីស្រឡាញ់

  • 2020-10-14 08:37:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លាយ​ខ្លួន​ជា​តារា K-Pop ដ៏ល្បី​ ប្រាកដ​ជា​មាន​លទ្ធភាព​រក​ចំណូល​បាន​យ៉ាង​ច្រើន​ពីការងារ​សម្ដែង​នានា ដូចនេះ​តារា​ៗទាំង​នោះ​មិនញញើតក្នុង​ការ​ចំណាយលុយ​ទិញ​របស់​ណា​ដែល​មាន​តម្លៃ​ថ្លៃ​សម្រាប់អ្នក​ជាទី​ស្រឡាញ់របស់​ពួកគេ​ទេ។

ទោះ​បី​ជា​ពួកគេខ្លះ​កម្រ​បង្ហាញ​ជា​សាធារណៈនូវ​អ្វី​ដែល​បាន​ចំណាយ​លុយ​ទិញ​ ប៉ុន្តែ​នៅ​តែ​មាន​អ្នក​ដឹង​ចៀសមិនផុត៖

១. Chanyeol (EXO)

លោក​បាន​ទិញ​កាដូ​ដ៏​មាន​តម្លៃ​ជូន​បង​ស្រី​ជាទីស្រឡាញ់ Park Yoora ​គឺ​ ឡាន​ Mercedes-Benz កាលពីឆ្នាំ ២០១៧។ ឡាន​១គ្រឿង​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​មាន​តម្លៃ​ ៥ម៉ឺន​ដុល្លារ ពេល​នោះ។

ចូល​ដល់​ឆ្នាំ ២០២០​នេះ​ក៏​ស្រាប់​តែ​លេច​ព័ត៌មាន​ថ្មី​ថា​លោក​បាន​ទិញ​កាបូប Prada យ៉ាង​ស្រស់ស្អាត​ឲ្យ​បង​ទៀត។

២. Jin (BTS)

Jin វិញ​ក៏​បាន​ធ្វើ​ខ្លួន​ជា​កូន​កតញ្ញូ​ដែរ ដោយបាន​ទិញ​អគារស្នាក់នៅ​ ប្រភេទ​ Apartment ១​កន្លែង​យ៉ាង​ប្រណីត​ តម្លៃ​ដល់ទៅ​ ៣,៤លានដុល្លារ ជូន​ឪពុក​ម្ដាយ​ជាទីគោរព​ ក្នុង​ទិវាឪពុកម្ដាយ។

Apartment នេះ​មាន​ទីតាំង​នៅ​ Hannam the Hill ជា​បណ្ដុំ​អគារ​ស្នាក់នៅ​ដ៏​ថ្លៃ​ និង​ស៊ីវីល័យ​បំផុត​ប្រចាំ​ទីក្រុង​សេអ៊ូល។ បន្ថែម​ពី​លើ​នេះ​ Jin បាន​ទាំង​ចែក​សិទ្ធិជា​ម្ចាស់​ភាគហ៊ុន​ជាមួយ​នឹងឪពុកម្ដាយ​ទៀត​ គឺ​ខ្ទង់​ ៣៥ភាគរយឯណោះ៕

៣. Kyuhyun (Super Junior)

Kyuhyun បាន​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​ឪពុកម្ដាយ​ ដោយទិញ​អគារ​កម្ពស់​ ៨ជាន់​ជូន​អ្នកមានគុណ​របស់​ខ្លួន ដែលមានទីតាំង​ជិត​តំបន់​ Myeongdong។ នៅពេល​នោះ មាន​សេចក្ដី​រាយការណ៍​ថា​ តម្លៃ​អចលនទ្រព្យ​១កន្លែង​នេះ​គឺ​ដល់ទៅ​ ៧,៣លានដុល្លារ។

៤. Suzy

បើ​និយាយពី​អ្វី​ដែល​នាង​បាន​ទិញ​ជូន​ឪពុកម្ដាយ​ច្បាស់ជា​មាន​ច្រើន​ ប៉ុន្តែ​បើ​រាប់​តែ​អ្វី​ដែល​ព័ត៌មាន​ធ្លាប់​ចុះ​ផ្សាយ​នាបេល​កន្លងមក​រួមមានតាំងពី ផ្ទះ ឡាន និង​ហាង​កាហ្វេ។ ហាងកាហ្វេ​នោះ​ មានឈ្មោះ​ថា​ Caffé Soo ត្រូវ​បាន​គ្រប់គ្រង​ដោយ​ម្ដាយ​របស់​នាងផ្ទាល់។

៥. Hoshi (SEVENTEEN)

Hoshi ធ្លាប់​បាន​បើកកកាយ​ម្ដង​ពេល​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ទូរទស្សន៍ ថា​លោក​ធ្លាប់​ទិញ​ផ្ទះ​ចាស់​របស់​គ្រួសារ​បាន​មក​វិញ​ បន្ទាប់​ពី​ពួកគេ​បាន​លក់​ពេល​ជីវភាព​ថ្លាក់​ដុនដាប​ខ្លាំង​កាល​ពីមុន។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ លោក​ថែម​ទាំង​បាន​ចំណាយ​លុយ​កែសម្ផស្ស​ឲ្យ​ម្ដាយ​ និង​បងប្អូន​ស្រីបស់​លោកទៀត៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់