• 2020-10-21 03:55:28
  • ព័ត៌មាន

តារាតៃវ៉ាន់ម្នាក់ត្រូវជាប់ពន្ធនាគារ ៣០ខែ ពីបទលក់ឥវ៉ាន់ Brand ក្លែងក្លាយលើអនឡាញ

  • 2020-10-21 03:55:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​តៃវ៉ាន់​ដែល​មាន​ឈ្មោះ​ថា​ Ding Xiao Qin ឬ​ត្រូវ​គេ​ស្គាល់​ថា​ T-ana ត្រូវ​តុលាការ​កាត់ទោស​ឲ្យជាប់​ពន្ធនាគាររយៈពេល ៣០ខែ ដោយសារ​តែ​នាង​បាន​លក់ទំនិញ​ល្បីៗ ឬ​ Brand ក្លែងក្លាយតាម​ប្រព័ន្ធអ៊ីនធើណិត។

គិត​ចាប់ពី​ឆ្នាំ ២០១៥ អ្នក​ទិញ​ផ្សេងៗគ្នា​ចំនួន ១២នាក់​ បាន​ដាក់ពាក្យ​ប្ដឹង​ Ding Xiao Qin ហើយ​បើ​តាម​ព្រះរាជអាជ្ញារ​និយាយ​ថា​ នាង​បាន​ប្រើវិធីរក​លុយ​ខុសច្បាប់ ចំណេញ​ដល់ទៅ​ ១៧០ពាន់ដុល្លារតៃវ៉ាន់ (ជិត​ ៥០០០ដុល្លារ)។

ឯកសារ​ដែល​ប្រមូល​បាន បាន​បង្ហាញ​ថា​តារា​ស្រីវ័យ​ ៤១​ឆ្នាំ​នេះ​ បាន​បង្កើត​គណនី​លើ Platform លក់​ទំនិញ​ធំៗ​ជា​ច្រើន​មាន​ដូចជា​ Carousell និង​ Shopee ជា​ដើម ដោយ​បាន​កុហក​ថា​ទំនិញ​ដែល​នាង​ដាក់លក់​សុទ្ធ​តែ​ជា​ Brand​ ល្បីៗទិញ​នៅ​អឺរ៉ុប។ ប៉ុន្តែ​យ៉ាង​ណា​ នាង​បាន​អះអាង​ដែរ​ថា​ រាល់ទំនិញ​ទាំង​អស់​ សុទ្ធ​តែ​មាន​ប័ណ្ណបញ្ជាក់​ត្រឹម​ត្រូវ។

សម្រាប់អ្នក​ទិញ ខ្លះត្រូវ​ស្លុង​ជឿ​តាម​ការ​បញ្ចុះបញ្ចូល​របស់​នាង​ និង​ទិញ​ទំនិញ​ស្ទើរ​គ្រប់យ៉ាង​តាំងពី​កាបូប ស្បែកជើង​ ខោអាវ -ល-៕​

ប្រភព៖ 8day ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់