• 2020-10-21 07:20:26
  • ចម្រៀង

BLACKPINK ឆ្លើយត្រង់ៗថាបានស្ដាប់បទចម្រៀងដ៏ចំអេសចំអាសមួយ

  • 2020-10-21 07:20:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​នារី​​កូរ៉េ​ BLACKPINK បាន​បង្ហាញ​មុខ​ជា​ភ្ញៀវ​កិត្តិយស​ពិសេស​មួយ​ក្នុង​កម្មវិធី​ទូរទស្សន៍​អាមេរិក Jimmy Kimmel Live ដែល​ក្រុម​បាន​ផ្ដល់​​នូវ​បទ​សម្ភាសន៍​ខ្លី​មួយ មុន​ការ​សម្ដែង​បទ​ថ្មី​របស់​ខ្លួន​ដល់​ទស្សនិកជន​នៅ​អាមេរិក។

​អ្នក​សម្របសម្រួល​នៃ​កម្មវិធី​​លោក Jimmy Kimmel បាន​សួរ​​ដេញ​ដោល​ជា​ច្រើន​សំនួរ​ដល់​សមាជិក​ក្រុម​ BLACKPINK នីមួយៗ រហូត​ដល់​សំនួរ​មួយ​ទាក់ទង​នឹង​បទ​ចម្រៀង​ថ្មី​របស់​តារា​រ៉េប​ Cardi B ដែល​មាន​ចំណង​ជើង​ថា​ WAP។ ពេល​សួរ​ថា​បាន​ស្គាល់​បទ​ WAP ឬ​អត់ សមាជិក​ក្រុម BLACKPINK បាន​ឆ្លើយ​ដោយ​​អឹមអៀន​ថា​ស្គាល់​ និង​​ស្ដាប់​​គ្រប់​ពេល​ទៀត​ផង។

គួរ​ដឹង​ថា​ WAP ជា​បទ​ចម្រៀង​ថ្មី​ចុង​ក្រោយ​របស់ Cardi B ដែល​ច្រៀង​រួម​គ្នា​ជា​មួយ​តារា​រ៉េប​ Megan Thee Stallion ជា​បទ​ចម្រៀង​​ដែល​មាន​ភ្លេង​​ពីរោះ​រណ្ដំ ប៉ុន្តែ​​មាន​ប៉ារូល​ចម្រៀង​ដែល​មាន​បង្កប់​អត្ថន័យ​ស្រើប​ស្រាល ជា​មួយ​​​​វីដេអូ​ចម្រៀង​ដែល​​ ​Cardi B ​បើក​ចំហ​​ដង​ខ្លួន​​មួយ​ទំហឹង​ទៀត​ផង៕​​​​​

ប្រភព៖ YouTube

មតិយោបល់