• 2020-10-22 03:34:05
  • ព័ត៌មាន

JYP ជម្រះការចោទប្រកាន់ Youngjae ថាធ្វើបាបគេហើយ ពេលដឹងថាជារឿងបោកប្រាស់

  • 2020-10-22 03:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃទី​ ២២ ខែតុលា ឆ្នាំ២០២០​នេះ​ ផលិតកម្ម JYP បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ ដោយ​ជម្រាប​ជូន​ព័ត៌មាន​ថ្មី​ចុងក្រោយ​ ជូន​ទៅ​ដល់អ្នក​គាំទ្រ​ទាក់ទង​នឹង​ករណី​ដែល​ទើប​កើតឡើង​ថ្មីៗ ថា​ Youngjae ធ្លាប់ធ្វើ​បាន​មិត្តភ័ក្ដិកាលពី​នៅរៀន​វិទ្យាល័យ។

ផលិតកម្ម​បាន​សរសេរថា៖ «សួ​ស្ដី​ នេះ​គឺ​ផលិតកម្ម JYP យើង​ចង់ជម្រាបជូន​ព័ត៌មានជុំវិញ​​នឹង​រឿង​ហេតុ​កើត​ឡើង​ថ្មី​ៗពាក់ព័ន្ធ​ Youngjae (សមាជិកក្រុម GOT7)។

យើង​បាន​ជួប​គ្នា​ពិភាក្សា​ជាមួយ​នឹង​បុគ្គល "A" អ្នក​ដែល​បង្ហោះ​ Post លើ​បណ្ដាញ​សង្គម​ពី​ Youngjae ហើយ ហើយបើ​ទោះ​បី​បុគ្គល "A" នោះ​នៅតែ​អះអាង​ពី​អ្វី​ដែល​គេ​លើកឡើង​ដំបូងនោះដដែល​ក៏ដោយ គេ​មិនបានបង្ហាញភស្តុតាងជាក់លាក់ ឬ​ដើមហេតុ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​បញ្ជាក់​ថា​ Youngjae ពាក់ព័ន្ធ​នឹង​រឿង​ធ្វើបាបគេ​ទេ។

យើង​ក៏សូម​ជូនព័ត៌មានថា​ យើង​នឹង​ចាត់​វិធានការទៅតាមផ្លូវច្បាប់យ៉ាង​ម៉ឺងម៉ាត់បំផុត ប្រឆាំង​តប​នឹង​ការ​បរិហាកេរ្តិ៍​ ការចែក​ចាយ​ព័ត៌មាន​មិនពិត​ ដែល​ទាក់​ទង​រឿង​ហេតុ​នេះ​ ក៏ដូចជា​រឿង​រ៉ាវ​អ្វី​ផ្សេង​ទៀត​ដែល​អាចកើតឡើងនាពេល​ខាងមុខ ដែល​សុទ្ធ​ជា​ការ​មើល​ងាយ​តារាៗ​របស់​ពួកយើង ដោយគ្មាន​មូលហេតុ។»

ជាក់ស្ដែង បើ​ងាក​ទៅ​បុរស​ដែល​បាន​បង្ហោះ​ ដោយចោទប្រកាន់​ចំៗ​មក​លើ Youngjae នោះ​ ក៏​បាន​លុប​ Post របស់​ខ្លួនចោល​ដែរ៕​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់