• 2020-10-23 02:12:55
  • ព័ត៌មាន

កម្មវិធីត្រូវចូលរួមទាំងអស់ត្រូវរំសាយចោល ក្រោយមានរឿងកើតឡើងចំពោះ Irene

  • 2020-10-23 02:12:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវមួយ​ទៀត​ហើយ​បាន​ផ្ទុះ​ឡើង ទាក់ទង​នឹង​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ Irene (មេក្រុម Red Velvet)។

រឿង​ហេតុ​នេះ​បាន​ផ្ទុះ​ឡើង​ ពេល​អ្នក​រៀបចំ​ច្នៃ​ម៉ូដម្នាក់ (Stylist) បាន​បង្ហោះ​ Post មួយ​ដោយ​អះអាង​ថា​ Irene បញ្ចេញអាកប្បកិរិយា​មិន​ល្អ​ដាក់​ខ្លួន​ ពេល​ធ្វើ​ការ​ជាមួយគ្នា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​រួម​ការងារផ្សេង​ទៀត​ថែម​ទាំង​ចេញមុខ​គាំទ្រ​ Post នោះទៀត រហូតទាំង​ផលិតកម្ម SM និង​ សាមី​ខ្លួនគឺ Irene ផ្ទាល់​ចេញមុខ​ទទួល​ស្គាល់​មែន។ អ្នក​ប្រើបណ្ដាញ​អ៊ីន​ធើណិត​មួយ​ចំនួន​ក៏ព្យាយាម​ស្វែង​រក​ការពិត​បន្ថែមជុំ​វិញ​ករណី​ដែល​នាំ​ឲ្យ​ផ្ទុះ​រឿង​បែប​នេះដែរ។

ប៉ុន្តែ​អ្វី​ដែល​សំខាន់​ ទោះ​បី​មាន​អ្នក​និយាយ​ថា​ចរិត​របស់ Irene មិនសមរម្យ ក៏នៅ​មាន​មាន​បុគ្គលិក SM ជា​ច្រើន​ទៀត​បដិសេធ​នូវ​ការលើក​ឡើង​នេះ ព្រម​ទាំង​ទាំង​បង្ហាញ​ឲ្យដឹង​ថា​ចរិតរបស់​ Irene មិនអាក្រក់​ដូច​ដែល​បាន​បង្ហោះ​នោះទេ។

រឿង​នេះ​ហាក់ដូចជា​មាន​បញ្ហា​វែង​ឆ្ងាយ​ ជាហេតុ​រាល់កម្មវិធី​ដែល Red Velvet ​ត្រូវ​បង្ហាញ​ខ្លួន​ត្រូវ​លុប​ចោល។ ក្នុង​នោះ​មាន​ដូចជា Fanmeeting ក៏ដូចជា​កម្មវិធី​ 2020 Korean Culture Festival ជា​ដើម។

ជាក់ស្ដែង​ចំពោះ​ករណីនេះ​ដដែល ខាង​ផលិតកម្ម SM ក៏​បាន​ប្រាប់​ដែរថា​ Irene បាន​ទៅជួប​ជាមួយ​ Stylist ម្នាក់​នោះ​ ដើម្បី​សូមទោសដោយផ្ទាល់នូវអ្វី​ដែល​បាន​ធ្វើ​ទាំងអចេតនា ហើយ​ផលិតកម្មក៏សុំទោសដល់អ្នកគាំទ្រទាំងអស់ដែរ។

សម្រាប់ Irene ក៏បាន​បង្ហោះ​ប្រាប់គ្រប់គ្នាដែរថា​ ខ្លួន​បាន​សុំទោស​ដោយផ្ទាល់​ចំពោះ​ការ​ដែល​ប្រើចរិត​មិន​សូវ​ល្អ​ដាក់ Stylist ម្នាក់​នោះ ដោយ​ប្រើសម្ដី និង​សកម្មភាពផ្សេងៗ។ នាង​ពិត​ជា​មាន​ការ​សោកស្ដាយ អ្វី​ដែល​បាន​កើត​ឡើង ក៏ដូចជា​មាន​ការ​ខ្មាសអៀន​ ដោយសារ​ភាព​មិនសូវ​ចាស់ទុំ​របស់​ខ្លួន។ នាងពិតជា​សុំទោស និង​ទទួល​ស្គាល់​ម្ដងហើយម្ដងទៀត​ថា​ក្រុមការងារ​ទាំងអស់​របស់នាង​មាន​សារសំខាន់យ៉ាងណា៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់