• 2020-10-23 03:39:57
  • ព័ត៌មាន

មុន​បាន​ស្គមដូចសព្វថ្ងៃ Jihyo រង​ការពាក្យប្រហារ ដោយសាររាងធាត់ យ៉ាងជូរចត់

  • 2020-10-23 03:39:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាតារា K-Pop តែង​តែទទួល​រង​នូវ​មតិ​រិះគន់​យ៉ាង​ខ្លាំង​ពីមហាជន​មួយចំនួន​ ដោយសារ​ទម្ងន់​របស់ពួកគេ​ឡើងពេក ដោយ​ផ្អែក​ថា​គ្រប់​តារា​ទាំង​អស់​ត្រូវ​តែ​មាន​ស្លីម។

ដោយ​សារ​ហេតុផល​មួយ​នេះ​ហើយ​ អាច​ជា​រឿង​មួយ​ដែល​តារា​ K-Pop ទាំងអស់​ត្រូវ​សម្រប​ខ្លួន​ឲ្យ​បាន​ ធ្វើ​យ៉ាង​ណា​ជម្នះ​ឲ្យ​បាន​រាង​ស្គម​ស្អាត​ ដោយ​ប្រើ​វិធី​ផ្សេងៗ ហើយពេល​ខ្លះ​ក៏​ប៉ះពាល់​ផ្លូវចិត្ត​ខ្លាំង​ដែរ។ ក្នុង​ចំណោម​តារា​ទាំង​អស់​ ក៏មានសមាជិក​ម្នាក់របស់ TWICE ដែរ​នោះគឺ Jihyo។

ក្នុង​កម្មវិធី TMI News របស់​ Mnet បានលើក​ឡើង​ដោយសង្ខេប​ពី​ដំណើរ​សម្រក​ទម្ងន់​របស់​ Jihyo និង​បាន​រក​ឃើញ​ថា​អ្វី​ដែល​នាង​ជួប​ប្រទះ​ពិតជា​ឈឺចាប់ណាស់។ សូម្បី​តាំង​ពី​មុន​នាង​ Debut (បង្ហាញមុខផ្លូវការ​លើ​សិល្បៈ) ក៏​នាង​ធ្លាប់​រង​នូវ​អារម្មណ៍​ឈឺចាប់ ដោយសារ​មតិ​រិះគន់ពី​ទម្ងន់​របស់នាង​ដែរ។

ពេលដែល Jihyo ចូលរួម​ក្នុង​កម្ម​វិធី​ SIXTEEN ដែល​ជា​កម្មវិធី​ដើមកំណើត​របស់​ TWICE អ្នកថត​រូប​ម្នាក់​បាន​ប្រាប់​ Jihyo ថា​ «រាង​នាង​ធាត់ណាស់»។

រហូត​ក្រោយចេញមុខ​ហើយ​ Jihyo ក៏​នៅតែ​ឮពាក្យ​ចុកៗ​បែប​នេះ​ដែរ។ ដូច​ក្នុង​អំឡុង​ពេល​កម្មវិធី​ Fanmeeting មាន​អ្នក​គាំទ្រ​ម្នាក់​ស្រែក​ឮៗថា​ Jihyo សម​ជា​នារី​លើក​អាល់ទែ ហើយ​សម្ដី​នេះ​ធ្វើ​ឲ្យ​សាមីខ្លួន​ឈឺ​ចិត្តណាស់។

ដោយសារ​ពាក្យ​រិះគន់​ ឬ​បង្អាប់អស់ទាំង​នេះ​ហើយ​បាន​ជា​នាង​ តាំង​ចិត្ត​ហាត់​ប្រាណ​សម្រក​ រហូត​ទទួល​បាន​ជោកជ័យ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល៕

ទស្សនាវីដេអូ​ខាងក្រោម៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់