• 2020-10-23 08:21:33
  • ចម្រៀង

ប្រមូល​បទ តារា​ចម្រៀង​ច្រៀង​លើក​ទឹក​ចិត្ត​បង​ប្អូន​រងគ្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់ ស្ដាប់​ហើយ​កាន់​តែ​ខ្លោច​ចិត្ត!

  • 2020-10-23 08:21:33
  • ចំនួនមតិ 18 | ចំនួនចែករំលែក 36

ចន្លោះមិនឃើញ

ឆ្នាំ ២០២០ គឺ​ជា​ឆ្នាំ​នៃ​គ្រោះ​របស់​ពិភព​លោក។ និយាយ​ដោយ​ឡែក​តែ​កម្ពុជា ក្រោយ​ពី​គ្រប់គ្រង​បាន​ជំងឺ​ខូវីដ ១៩ ឥឡូវ បាន និង​កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹក​ជំនន់។ នៅ​ក្នុង​កាលៈទេសៈ​នេះ ផលិតកម្ម​ក្នុង​ស្រុក​ស្ទើរ​ទាំង​អស់ បាន​ចូល​រួម​ជួយ​តាម​សកម្មភាព​ផ្សេង​ៗ ក្នុង​នោះ ផលិតកម្ម​ខ្លះ បាន​ដឹក​នាំ​ក្រុម​តារា​ចម្រៀង​ចុះ​ទៅ​ផ្ដល់​ជំនួយ​សប្បុរសធម៌ និង​លើក​ទឹក​ចិត្ត​បង​ប្អូន​ជនរួមជាតិ​ដល់​កន្លែង​រងគ្រោះ​ដោយ​ផ្ទាល់។

ផលិតកម្ម​ផ្សេង​ទៀត ក៏​បាន​រួម​ចំណែក​តាម​ការ​បរិច្ចាគ​ជា​ជំនួយ​សប្បុរសធម៌​ផ្សេង​ៗ។ ក្រៅ​ពី​នេះ គឺ​ឃើញ​ផលិតកម្ម​នោះ នៅ​បាន​ចេញ​បទ​ចម្រៀង​រៀបរាប់​ពី​ទុក​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ លើក​ទឹកចិត្ត​ការ​លះបង់​របស់​បង​ប្អូន​សមត្ថកិច្ច ដោយ​សុខ​ចិត្ត​ឆ្ងាយ​គ្រួសារ ចុះ​ទៅ​ជួយ​សង្គ្រោះ និង​ទប់​ស្កាត់​ហានិភ័យ​នានា​បង្ក​ដោយ​គ្រោះ​ជំនន់​ដ៏​ធ្ងន់ធ្ងរ។ ខ្លះ​ទៀត ក៏​បាន​ចេញ​មក​ច្រៀង​បង្កើត​ជា​សំឡេង​អង្វរ​មេឃ បញ្ឈប់​បង្អុរ​ភ្លៀង​មក​ថែម​ទៀត ព្រោះ​ត្រឹម​ប៉ុណ្ណេះ ជន​រួម​ជាតិ​កម្ពុជា លំបាក​ណាស់​ទៅ​ហើយ។

ក្នុង​ចំណោម​នោះ ក្រៅ​ពី​បទ​របស់​ផលិតកម្ម​ធំ​ៗ តារា​ចម្រៀង​ខ្លះ​ទៀត ក៏​បាន​ព្យាយាម​ធ្វើ​តាម​លទ្ធភាព​ដែល​ខ្លួន​អាច​ធ្វើ​បាន ដើម្បី​ចែក​រំលែក​ទឹក​ចិត្ត​ពួក​គេ​ជូន​បង​ប្អូន​ក្នុង​គ្រោះ​វារីភ័យ​នេះ​ដែរ។ ជាក់​ស្ដែង នៅ​រសៀល​ម្សិលមិញ​នេះ មាន​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា "ទឹក​អើយ​ស្រក​ទៅ!” ច្រៀង​រួម​គ្នា​ដោយ​យុវជន​៤​រូប ពេញ​ដោយ​ការ​ត្អូញត្អែរ​។

តោះ...ទស្សនា និង​ស្ដាប់​បទ​ចម្រៀង​ទាំង​នោះ​ទាំង​អស់​គ្នា

អត្ថបទ៖ ទារិកា

មតិយោបល់