• 2020-10-23 08:56:39
  • ព័ត៌មាន

ហ៊ឺ...អង្គុយ​ខ្លោចចិត្ត​ទៀត​ហើយ! សាយ បន្ត​រត់​ទាំង​ខ្លួន​មាន​ជំងឺ​សួត និង​រលាក​សន្លាក់

  • 2020-10-23 08:56:39
  • ចំនួនមតិ 744 | ចំនួនចែករំលែក 961

ចន្លោះមិនឃើញ

រត់​ឆ្លងកាត់​ខេត្ត​ចំនួន​៥ គឺ​កំពង់​ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ និង​ខេត្ត​កោះកុង លើ​ចម្ងាយ​ផ្លូវ​ជិត​៥០០​គីឡូម៉ែត្រ សាយ មិន​ដែល​ត្អូញត្អែរ ឬ​រួញរា​ក្នុង​ការ​បន្ត​បេសកកម្ម​រត់​ដើម្បី​មនុស្ស​ធម៌​របស់​ខ្លួន​ឡើយ។ ពេល​នេះ ​សាយ កំពុង​ជួប​បញ្ហា​សួត និង​ជើង។

លោក អ៊ួន បឋម ហៅ​សាយ បាន​ប្រាប់ Sabay នៅ​រសៀល​ថ្ងៃទី២៣ ខែ​តុលា ថា គ្រូ​ពេទ្យ​ជំនាញ នៃ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​ប្រាប់​លោកថា​ជើង​ឆ្វេង​របស់​លោក​ដែល​ហើម​ឈឺ​នោះ គឺអាចវិវត្ដទៅជា​រលាក​សន្លាក់ ហើយ​សួត​ផ្នែក​ខាង​ស្ដាំ​របស់​លោក កំពុង​រលាក ប៉ុន្តែ​លោក​នៅ​តែ​បន្ត​រត់​ដដែល។

នៅ​រសៀល​នេះ សាយ នឹង​រត់​ចេញ​ពី​ម្ដុំ​រង្វង់​មូល​ស្រុក​ស្រែ​អំបិល ឆ្ពោះ​ទៅ​កាន់​ទី​រួម​ស្រុក​បូទុមសាគរ ខេត្ដ​កោះកុង។ មុន​នឹង​មក​ដល់​ទីតាំង​នេះ សាយ បាន​ចំណាយ​ពេល​ជិត​២០​ថ្ងៃ​ហើយ ពោល​គឺ​លោក ចាប់​ផ្ដើម​រត់​តាំង​ពី​ថ្ងៃទី៦ ខែ​តុលា ចេញ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ គិត​ត្រឹម​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០២០ ទឹកប្រាក់​ដែល​បាន​មក​ពី​ការ​ចូល​រួម​របស់​សប្បុជន​បាន​ជាង​៨៨​លាន​រៀល​ហើយ។

សូមរំលឹកថា ខេត្ដ/ក្រុង​ដែល​លោក​ត្រូវ​រត់​ឆ្លងកាត់​ទាំង​២២ រួម​មាន៖ ភ្នំពេញ កណ្ដាល កំពង់​ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់​ដំបង ប៉ៃលិន បន្ទាយ​មានជ័យ សៀមរាប ព្រះវិហារ រតនគិរី ស្ទឹងត្រែង មណ្ឌល​គិរី ក្រចេះ ត្បូង​ឃ្មុំ កំពង់​ចាម ស្វាយ​រៀង និង​ខេត្ត​ព្រៃវែង។

ចំពោះ​សប្បុរសជន ដែលចង់បរិច្ចាគ​ជាទឹកប្រាក់ អាច​បរិច្ចាគ​បានតាម​គណនី​ធនាគារ ​ABA : 000 320 555 (Angkor Hospital for Children Limited) ឬ Wing : 52714 (AHC Patient Contributions)។ សម្រាប់​ព័ត៌មាន​លម្អិត​ក្នុង​ការ​ចូល​រួម​ ក៏ដូចជាតាមដាន​ចំនួនទឹកប្រាក់ដែលបាន​បរិច្ចាគ សូម​ចូល​ទៅ​កាន់​គេហទំព័រ saicambodianartist.com/ ។ ក្រៅពីគេហទំព័រ​នេះ ប្រិយមិត្ត​អាច​តាមដាន​រាល់សកម្មភាពរបស់សាយអំឡុង​ពេលរត់ តាមរយៈ​ទំព័រហ្វេសប៊ុក​របស់ Sai, Channel YouTube របស់សាយ, ទំព័រហ្វេសប៊ុក​របស់ Sabay ក៏ដូចជាគេហទំព័រ Sabay។

សម្រាប់​ព័ត៌មាន​លម្អិត​ក្នុង​ការ​ចូល​រួម​ ក៏ដូចជាតាមដាន​ចំនួនទឹកប្រាក់ដែលបាន​បរិច្ចាគ សូម​ចូល​ទៅ​កាន់​គេហទំព័រ saicambodianartist.com/ ។ ក្រៅពីគេហទំព័រ​នេះ ប្រិយមិត្ត​អាច​តាមដាន​រាល់​សកម្មភាព​របស់​សាយ​អំឡុង​ពេល​រត់ តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់ Sai, Channel YouTube របស់​សាយ, ទំព័រហ្វេសប៊ុក​របស់ Sabay ក៏ដូចជាគេហទំព័រ Sabay៕​

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់