• 2020-10-23 08:49:50
  • ព័ត៌មាន

ដល់ពេលអ្នក​ផាត់មុខ ធ្វើសក់ ក្រុមការងារ និង​អ្នករាំ​ ងើបឈរការពារ Irene ហើយ

  • 2020-10-23 08:49:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាក់ទង​នឹង​រឿង​រ៉ាវ​ល្អកកករកើត​ឡើង​ ពេល​ Stylist ម្នាក់​របស់​ Irene បង្ហោះ​ថា​នាង​ប្រើអាកប្បកិរិយា​មិន​ល្អ​ដាក់​ខ្លួនកាលពីមុន​នោះ​ ពេល​នេះ​ក្រុមការងារ​ផ្សេង​ទៀត​ដែល​មាន​តាំង​ពី​អ្នក​ផាត់មុខ អ្នក​តុបតែង​សក់ ជំនួយការផ្សេងៗ ក៏ដូចជា​អ្នករាំ​ជា​ដើម​ បាន​នាំ​គ្នា​ចេញ​មុខ​ជា​បន្តបន្ទាប់​ ដើម្បី​ការពារ​តារា​ចម្រៀង​រូបនេះ​។

បុគ្គលិក​មួយ​ចំនួន​នៅ​ Soonsoo (សាឡន​ដែល​ Red Velvet ឧស្សាហ៍ទៅ​តុបតែង​មុខមាត់​ជា​ច្រើនឆ្នាំ) បាន​បញ្ចេញ​មតិ​ ក្រោយ​រឿង​រ៉ាវ​នេះ​កាន់តែ​វែង​ឆ្ងាយ។ Soonsoo បាន​លើក​ឡើង​ថា​ មាន​មនុស្ស​ជា​ច្រើន​សួរ​នាំថា​មាន​អ្វី​កើតឡើង​ខ្លះ? គេ​មិន​បាន​បកស្រាយ​អ្វី​ច្រើន​ទេ​ គ្រាន់​តែ​សរសេរ​ថា​ Irene គឺ​ជា​នារី​ម្នាក់​ដែល​មាន​ចរិត​ល្អ ឲ្យ​តែ​ដល់​ចុង​ឆ្នាំ នាង​តែ​សរសេរលិខិត​ផ្ទាល់​អរគុណ​ដល់​ក្រុមការងារ និង​ជូន​ជា​ វីតាមីនដល់​ក្រុមការងារ​ដែល​មាន​អាយុ​ក្មេងៗ​ទៀត។ នាង​ជា​តារា​ម្នាក់​ដែលចេះ​ដឹងគុណដល់មនុស្ស​គ្រប់គ្នា ជាមនុស្ស​ល្អទៀត​ ហើយ​បុគ្គលិក​ច្រើននាក់ណាស់ចូល​ចិត្តនាង។ ជាមួយគ្នា​នោះ​គេ​ក៏​បាន​លើក​ទឹក​ចិត្តដល់ Irene បន្ថែម​ដែរ។

ចំណែកអ្នកតុបតែង​មុខឲ្យ​ Irene វិញ​ក៏​បាន​និយាយ​ដែរថា​ នាង​ ធ្វើការជាមួយ​នឹង​ Irene ធយូរ​ហើយ​ តាំង​ពី​ Debut ដំបូង។ នាង​ថែម​ទាំង​និយាយ​ទៀត​ថា​ Irene ជា​មនុស្ស​ពូកែ​អៀន និង​មិនសូវនិយាយច្រើនទេ ហើយពេល​ខ្លះ​ពេល​មាន​រឿង​អាថ៌កំបាំង​អ្វី​នាង​តែង​ប្រាប់ Ireneជា​និច្ច ព្រោះ​នាង​ទុក​ចិត្តតារា​ស្រី​រូបនេះខ្លាំង។ ពេល​ខ្លះ​គ្រាន់​តែ​ជិះ​កាត់ហាង​ ក៏​ Irene ចូល​ទៅ​គួរ​សម​បន្តិចដែរ ទោះ​មិន​ត្រូវ​ធ្វើ​អ្វី​ក៏ដោយ។

ចូល​ដល់​អ្នក​ជំនាញ​ខាង​តុបតែង​សក់​ដែល​មាន​ឈ្មោះ​ថា​ Yeon Seo Ha ម្ដង ក៏បាន​លើក​ឡើង​មិន​ខុសពី​អ្នក​ទាំង ២​ខាងលើ​ដែរ ព្រោះសុទ្ធ​តែ​ជា​មនុស្សធ្វើការ​ជិតស្និទ្ធ​ជាមួយ​នឹង​ Irene ដូចនេះ​ពួកគេ​បាន​ទម្លាយ​នូវ​អ្វីដែល​ពួកគេ​យល់​ឃើញចំពោះ Irene។ នាង​និយាយ​ថា​ Irene ជា​មនុស្ស​គួរ​ឲ្យទុកចិត្ត​ និង​ធ្វើ​ឲ្យគ្រប់គ្នា​ជឿជាក់លើខ្លួនឯងគ្រប់ពេល​ទោះមានរឿងអ្វី​ក៏ដោយ។ ជាពិសេស​ មេក្រុម Red Velvet នេះ​តែង​ចាត់ទុក​អ្នក​រួមការងារជាមួយ​នាង​ជាបង ជាប្អូន មិនដែលប្រកាន់ ហើយចិត្តល្អទៀត។ Seo Ha មិន​និយាយ​ច្រើនទេ គ្រាន់តែ​បញ្ជាក់​ថា​ អ្នក​ដែល​បាន​ធ្វើការ​ជាមួយ Red Velvet ផ្ទាល់​ប្រាកដ​ជា​ដឹង​ច្បាស់​ថា​ Irene ជា​មនុស្ស​បែប​ណា។

រីឯ Stylist រ៉ាប់រង​ផ្នែក​ថត​ស្ប៉តម្នាក់​របស់​ Irene​ ក៏បាន​ចេញ​មុខ​បង្ហោះការ​យល់ឃើញបែប​សាមញ្ញ ប៉ុន្តែ​ក៏ក្នុង​ន័យ​ Irene មិន​មែន​ជា​មនុស្សចរិតមិនល្អ​ដូចដែល​បុគ្គលមួយចំនួន​គិតនោះ។ សម្រាប់នាង​ Irene ជានារី​ដ៏​ស្រស់ស្អាត។

សម្រាប់អ្នក​រាំពីក្រោយ​ (Backup Dancer) របស់ Irene ក៏មិននៅស្ងៀមដែរ ដោយលើកឡើង​ដែរ​ថា​ តារា​ស្រីរូបនេះ​ជា​មនុស្សល្អិតល្អន់ ​ពូកែ​យកចិត្តទុកដាក់ បារម្ភដល់អ្នករាំ។ តើ​មាន​តារា​ប៉ុន្មាន​នាក់​ដែល​ខំ​សរសេរសំបុត្រជូនដល់អ្នក​រាំម្នាក់មួយៗជា​ច្រើន​ច្បាប់នោះ។ អ្នករាំ​រូបនេះ​ក៏​បាន​បញ្ជាក់ថា​ Irene ជា​មនុស្សកក់ក្ដៅ ហើយនាងពិតជា​អរគុណ​សម្រាប់ទឹកចិត្តល្អនេះ​ណាស់៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់