• 2020-10-26 02:44:35
  • ព័ត៌មាន

Lay, Victoria និងតារាចិនផ្សេងទៀតត្រូវប្រជាជនកូរ៉េធ្វើញត្តិហាមមិនឲ្យចូលប្រទេស

  • 2020-10-26 02:44:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​ថ្មី​បាន​ផ្ទុះ​ឡើង​ពេញ​ K-Pop ជាថ្មី​ម្ដង​ទៀត​ហើយ​ ទាក់ទងនឹង​ប្រតិកម្ម​របស់​ប្រជាជនកូរ៉េ​ចំពោះ​តារា​ចិនដែល​ប្រឡុក​ក្នុង​ពិភព K-Pop។

បញ្ហា​នេះ​ពាក់ព័ន្ធ​ ជម្លោះនយោបាយ​រវាង​ប្រទេស​ទាំង​ ២​ (កូរ៉េ​ និង​ចិន) ដែល​ជា​ប្រវត្តិសាស្ត្រ​កើតឡើង​យូរ​មក​ហើយ​ តែ​ស្រាប់​តែ​ផ្ទុះ​ជា​ថ្មី។ ទាក់ទង​នឹង​បញ្ហា​នេះ​ ជនជាតិ​កូរ៉េ​បាន​សម្ដែង​ការ​មិនពេញ​ចិត្ត​ ដោយបាន​ប្រមូល​គេ​ធ្វើ​លិញត្តិ​ហាមប្រាម​មិន​ឲ្យ​តារា​ចិន​ដូចជា​ Lay (EXO), Victoria (f(x)), Kyulkyung (អតីតក្រុម PRISTIN), Cheng Xiao, Xuanyi និង​ Meiqi,  (ក្រុម Cosmic Girls) បង្ហាញមុខ​ Promote សកម្មភាព​សិល្បៈ​ផ្សេងៗ​ក្នុងប្រទេស​កូរ៉េ​ដាច់ខាត។

មូលហេតុ​ធំ​ក៏​ដោយសារ​ ប្រជាជន​ប្រទេ​សកូរ៉េ​មួយ​ចំនួន​ ឃើញ​តារា​ចិន​ខាង​លើ​បង្ហាញ​ការ​គាំទ្រ​ក្នុង​ការ​រំឮកដល់​យោធាចិន ដែលជាប់ពាក់ព័ន្ធ​នឹង​សង្គ្រាម​កូរ៉េ​កាល​ពីអតីតកាល។

អ្នក​ដែល​បាន​ដាក់​ញត្តិ​នោះ​ សម្អាង​លើ​ហេតុផល​ថា​ តារា K-Pop ជនជាតិ​ចិន​ទាំង​នេះ​សុទ្ធ​តែប្រមូល​បាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស​កូរ៉េ ប៉ុន្តែ​ពេល​នេះ​បែរជា​ប្រើឥទ្ធិពល​ចេញមុខ​ក្នុង​រឿង​ប្រវត្តិសាស្ត្រ​នេះ​ទៅវិញ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់