• 2020-10-26 07:37:56
  • ព័ត៌មាន

អ្ហាក...បទ​រ៉េប​យ៉ាង​ម៉េច​ទៅធ្វើ​ឲ្យ​លោក សុវណ្ណ ឬទ្ធី ស្ដាប់​ឡើង​ស្រក់​ទឹក​ភ្នែក?

  • 2020-10-26 07:37:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​រ៉េប​ដែល​មាន​ទំនុក​ច្រៀង និង​បទភ្លេង​ថ្មី​របស់យុវវ័យពីររូប ត្រូវ​ជា​ប្អូន​បង្កើត​របស់​លោក សុវណ្ណ ឬទ្ធី អតីត​អ្នក​យក​ព័ត៌មាន​ទាន់​ហេតុការណ៍​តាម​បណ្ដាញ​សង្គម​ឈ្មោះ "TV FB​” ក្រោម​ចំណង​ជើង​ថា"បង​ប្រុស" ឬ “Brother" បាន​ធ្វើ​ឲ្យ​លោក​រំជួលចិត្ត​ស្ទើរ​ស្រក់​ទឹកភ្នែក។

លោក សុវណ្ណ ឬទ្ធី និយាយ​ថា បទ​ចម្រៀង​នេះ​បាន​រៀបរាប់​ពី​ទឹកចិត្ត​របស់​លោក​ចំពោះ​ប្អូន​ទាំង​បី​នាក់​ដែល​ច្រៀង​ដោយ​ប្អូន​ប្រុស​ឈ្មោះ សុវណ្ណ ឬទ្ធី​គីន និង​សុវណ្ណ សេដ្ឋី៖"ខ្ញុំ​ស្ដាប់​ទាំង​ហូរ​ទឹក​ភ្នែក...អគុណ​ប្អូន​ៗ​សម្រាប់​បទ​ចម្រៀង​មួយ​បទ​នេះ"។

អតីត​អ្នក​យក​ព័ត៌មានល្បី​ឈ្មោះ​ម្នាក់​តាម​បណ្ដាញ​សង្គម​រូប​នេះ ក៏បាន​សូម​អភ័យ​ទោស​ដល់​មហាជន ជា​ពិសេស​អ្នក​​គាំទ្រ​លោក​ចំពោះ​សកម្មភាព​នេះ ដោយ​លោក​បញ្ជាក់​ថា វីដេ​អូ​បទ​ចម្រៀង​នេះ ថត​លេង​នៅ​ផ្ទះ​ទេ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់