• 2020-10-28 01:48:37
  • ព័ត៌មាន

BLACKPINK ក្លាយជាក្រុមនារី K-Pop ដំបូងបំបែកកំណត់ត្រាអាល់ប៊ុមលក់ដាច់ដល់ខ្ទង់លាន

  • 2020-10-28 01:48:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BLACKPINK ពេល​នេះ​បាន​ក្លាយជា​ក្រុម​នារី​ K-Pop ដែលមាន​ឈ្មោះ​ជាតារា​លក់អាល់ប៊ុម​ដាច់​ដល់ទៅ រាប់លាន ស្របពេល​ពួកគេ​លក់​ដាច់​អាល់ប៊ុម​ថ្មី​ «The Album» លើសពី​ ១,២លានបន្ទះឯណោះ។

ផ្អែក​តាម​ផលិតកម្ម​ YG បាន​ឲ្យដឹង​នៅ​ថ្ងៃ​ទី២៦ ខែតុលា អាល់ប៊ុមធំ​ «The Album» ត្រូវ​បាន​លក់​ដាច់​អស់​សរុប​ដល់​ទៅ​ ១ ២០៩ ៥៤៣ បន្ទះ។ ប្រហែល​ ៨៧១ ៣៥៥បន្ទះ​លក់​ដាច់​នៅ​កូរ៉េ ស្របពេល​ ១៣៩ ៣០០បន្ទះ​លក់​ចេញ​អស់​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប ព្រម​ទាំង​ថាស​ចម្រៀង​ Limited Edition លក់​ដាច់​ខ្ទេច​គ្មាន​សល់​ចំនួន​ ១៨ ៨៨៨ កាល​ពី​ពេល​ថ្មីៗ។

ចំនួន​នេះ បាន​បំបែក​កំណត់ត្រា​អស្ចារ្យ​មិន​ដែល​មាន​ក្រុម​នារី ណា​អាច​ធ្វើបាន​កាល​ពី​មុន​មកឡើយ។ ដូច្នេះកំណត់ត្រា​ធំ​នេះ​ បាន​ធ្វើ​ឲ្យ​​ BLACKPINK​ក្លាយ​ជា​ក្រុម K-Pop នារី​ទី១ប្រចាំ​ប្រវត្តិសាស្ត្រ​ដែល​មាន​សមត្ថភាព​ធ្វើ​បាន​ គិត​ត្រឹម​ឆ្នាំ ២០២០​នេះ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់