• 2020-10-29 01:28:06
  • ព័ត៌មាន

ច្បាស់​ចែស! ពី​តម្លៃ​ខ្លួន​របស់ សូដា នីតា ក្នុង​ការ​ឈរ​ឈ្មោះ ជា ទូត​សុច្ឆន្ទៈ

  • 2020-10-29 01:28:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

កញ្ញា សូដា នីតា ដែល​ជា​តារា​សម្ដែង​ស្រី​វ័យ​ជ្រេ​បន្តិច​ទៅ​ហើយ ប៉ុន្តែ​ប្រជា​ប្រិយភាព​របស់​នាង​នៅ​តែ​ប្រដំប្រសងគ្នា​នឹង​តារា​សម្ដែង ឬ​ចម្រៀង​ស្រី​វ័យ​ក្មេង​ដែល​កំពុង​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​សិល្បៈ​ខ្លាំង​នោះ។

ងាក​មក​រឿង​តម្លៃ​ខ្លួន​វិញ សូដា នីតា ស៊ី​មិន​ក្រោម​១៥០០០​ដុល្លារ​ឡើយ​ក្នុង​១​ឆ្នាំ។ ជាក់​ស្ដែង​កាល​ពី​យប់​មិញ ក្រុមហ៊ុន HSKL ដែល​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​ផលិត​ថែទាំ​សម្រស់ និង​គ្រឿង​សម្អាង​មាន​គុណភាព​សុទ្ធ​១០០%​ពី​ប្រទេស​កូរ៉េ បាន​ធ្វើ​ពិធី​ចុះ​កិច្ចព្រមព្រៀង​មួយ​ទទួល​សូដា នីតា ជា​ទូត​សុច្ឆន្ទៈ រយៈ​ពេល​១​ឆ្នាំ នៅ​បុរី​ពិភព​ថ្មី​ឈូក​មាស ខណ្ឌ​សែន​សុខ។

មុន​នឹង​ទទួល​យក​កិច្ចព្រមព្រៀង​ឈរ​ឈ្មោះ​ជា​ទូតសុច្ឆន្ទៈ​របស់​ក្រុមហ៊ុន HSKL នេះ សូដា នីតា និង​លោក យ៉ែម សំអូន ក៏​ធ្លាប់​ធ្វើ​ជា​តំណាង​ប្រចាំ​ផលិត​មួយ​ដែរ​ដែល​ទើប​តែ​បញ្ចប់​ក្នុង​ពេល​ថ្មីៗ​នេះ។ ប៉ុន្តែ​តម្លៃ​ខ្លួន នៃ​ការ​ឈរ​ឈ្មោះ​កាលណោះ មិន​ត្រូវ​បាន​នាង​បញ្ចេញ​ឡើយ។

កញ្ញា សូដា នីតា ដែល​គ្រង​ឈុត​បុរាណ​យ៉ាង​ប្រណីត​ក្នុង​ឱកាស​នោះ បញ្ជាក់​ថា ក្នុង​រយៈ​ពេល​១​ឆ្នាំ​នេះ នាង​មាន​តួនាទី​ថត​ស្ពត​ពាណិជ្ជកម្ម ឬ​ចូល​រួម​សកម្មភាព​ផ្សព្វផ្សាយ​តែ​លើ​ផលិតផល​នេះ​មួយ​គត់​ក្រៅ​ពី​ការងារ​សិល្បៈ។ ទន្ទឹម​គ្នា​នេះ សូដា នីតា ក៏​មមាញឹក​ណាស់​ដែរ​ក្នុង​អាជីព​សម្ដែង តែ​នាង​បាន​បែងចែក​ច្បាស់​រវាង​ការងារ​ឈរ​ឈ្មោះ​ជា​ទូត​សុច្ឆន្ទៈ និង​ការងារ​សិល្បៈ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់