• 2020-11-03 07:14:16
  • ព័ត៌មាន

ទីបំផុតដល់ពេលដែល Taylor Swift មានសេរីភាពវិញហើយ

  • 2020-11-03 07:14:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ​វិច្ឆិកា​ឆ្នាំ ២០២០ គឺ​ជា​ខែ​មួយ​ដែល​អ្នក​គាំទ្រ​របស់ Taylor Swift បាន​ទន្ទឹង​រង់​ចាំ ក៏​ដោយសារ​ជា​ពេល​ដែល Taylor ​មាន​សេរីភាព​ក្នុង​ការ​ផលិត​ឡើង​វិញ​នូវ​បទ​ចម្រៀង​ចាស់ៗ​របស់​ខ្លួន។

គួរ​រំលឹក​ថា​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៩ តារា​វ័យ​ ៣០ឆ្នាំ​រូប​នេះ បាន​​ឲ្យ​ដឹង​អំពី​គោល​បំណង​ចង់​ផលិត​បទ​ចម្រៀង​ចាស់ៗ​ឡើង​វិញ ចាប់​ពី​អាល់ប៊ុម​ចម្រៀង​ឈ្មោះ Taylor Swift ចេញ​ឆ្នាំ ២០០៦ ដល់​អាល់ប៊ុម​ចម្រៀង 1989 ដែល​ចេញ​​នា​ឆ្នាំ ២០១៤ សរុប​មាន​ចំនួន ៥​អាល់ប៊ុម​។

​នា​ពេល​នោះ​ Taylor Swift បាន​និយាយ​ប្រាប់​​ពិធីករ​កម្មវិធី Good Morning America ថា ៖ "ពិត​មែន​ហើយ វា​គឺ​ជា​រឿង​ដែល​ខ្ញុំ​រំភើប​ចិត្ត​នឹង​ធ្វើ ដោយ​សារ​កុងត្រា​របស់​ខ្ញុំ​បាន​បញ្ជាក់​ថា​ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២០។ ដូច​នេះ​នៅ​ឆ្នាំ​ក្រោយ ខ្ញុំ​អាច​ថត​អាល់ប៊ុម​ចម្រៀង​ទាំង​វិញ​សារ​ជា​ថ្មី​បាន។”

កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៩ ​អ្នក​ជំនួញ​អាមេរិក​ឈ្មោះ​ Scoot Braun ​បាន​ទិញ​​យក​អតីត​ផលិតកម្ម​ចម្រៀង​ដែល Taylor Swift ធ្លាប់​ជ្រក​កោន​ ក្នុង​តម្លៃ ៣០០​​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​រួប​លោក​​មាន​សិទ្ធ​ជា​ម្ចាស់​ស្នាដៃ​ទាំង​អស់​របស់ Taylor៕

​​​

ប្រភព៖ Billboard ប្រែ​សម្រួល៖ សុខហេង

មតិយោបល់