• 2020-11-03 07:28:15
  • ព័ត៌មាន

ក្រុម​តារា​ចម្រៀង​ស្រី​ស្អាត “FGG” ល្បី​មាន​ខ្នង​ក្រាស់ បាន​បើក​សម្ពោធ​ឡើង​ផ្អើល!

  • 2020-11-03 07:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​សាយភាយ​ដំណឹង​កាល​ពី​សប្ដាហ៍​មុន ឥឡូវ​នេះ ក្រុម​តារា​ចម្រៀង​ថ្មី​ថ្មោង ប្រមូល​ផ្ដុំ​ដោយ​តារា​ចម្រៀង​ស្រី​វ័យ​ក្មេង ស្អាត​ៗ និង​មាន​ខ្នង​ក្រាស់​នោះ បាន​បើក​សម្ពោធ​រួចរាល់​ហើយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

ក្រុម​តារា​ចម្រៀង​នេះ មាន​ឈ្មោះ​ថា FUN Girls Group R “FGG” ដែល​មាន​ក្រុមហ៊ុន​ធំ FIRST UNITE NETWORKS ENTERTAINMENT CO., LTD.បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុន​ ព្រីនស៏ ហូលឌីងគ្រុប នៅ​ពី​ក្រោយ បាន​បើក​សម្ពោធ​កាល​ពី​យប់​ថ្ងៃ​ទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ព្រម​ជាមួយ​នឹង​ការ​បញ្ចេញ​បទ​ចម្រៀង​ទី​១ដែលជាស្នាដៃនិពន្ធថ្មីរបស់ក្រុមហ៊ុន​ផង បទ​នេះ​មានចំណងជើង “​HEART BEAT” ផង។

សិល្បករ​ល្បី​ៗ​ជា​ច្រើន បាន​លេច​មុខ​ក្នុង​កម្មវិធី​នេះ ក្នុង​នោះ​មាន​ដូច​ជា ពិធីករ និងពិធីការនីដ៏មានប្រជាប្រិយភាព កញ្ញា ជីមមី ម៉េង និងលោក ទ្រី ដារ៉ាវុធ, កញ្ញា រឿន ណាត បវកញ្ញាចក្រវាល ២០១៨ ប្រចាំកម្ពុជា, យុវជនសុឆន្ទៈ ធុច សាឡិ, តារាបង្ហាញម៉ូតកម្ពុជា កញ្ញា កែ ច័ន្ទកេសី, តារា TiKToK ដ៏ល្បីឈ្មោះ សុខលីន, លោក ផាត់ តាផូ និងសិល្បៈករ សិល្បៈការនី ជាច្រើនរូបទៀត។

ដោយ​ឡែក​គណៈអធិបតី​វិញ មាន​លោកជំទាវ កុច មារតី អគ្គនាយករងទូរទស្សន៏ជាតិកម្ពុជា, ព្រះនាងតូច នរោត្តម ចេនណា, អ្នកនាង អ៊ីង ស៊ែរ អគ្គនាយិការ ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន, អ្នកនាង សំណាង ពុទ្ធានី តំណាងក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈ នឹងគ្រប់គ្រងផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោក​ស្រី សំណាង ពុទ្ធានី តំណាងឲ្យ ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន បាន​លើក​ឡើង​ថា កម្មវិធី​សម្ពោធ​នេះធ្វើឡើង គឺដើម្បីឆ្លុះបញ្ចាំងអោយឃើញថា ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន បានយកចិត្តទុកដាក់ ក្នុងការចូលរួមពង្រឹងវិស័យសិល្បៈ និងចម្រៀងរបស់ជាតិ អោយកាន់តែមានគុណភាពល្អបន្ថែមទៀត។ ជាពិសេសក្រុមហ៊ុន បានផ្តោតខ្លាំងបំផុតគឺ ការនិពន្ធនូវទំនុកចម្រៀងដែលជាស្នាដៃថ្មី មិនមានការថតចម្លង ឬ​យក​លំនាំ​តាម​ពីបរទេស ទាំងសាច់ភ្លេង និងក្បា​ច់រាំ។

ក្រៅ​ពី​នេះ ក្រុមហ៊ុន​ក៏​ចង់​ជំរុញ​ឲ្យក្រុមចម្រៀងនារីកម្ពុជា​ថ្មី​នេះ ទទួលបាននូវឳកាសក្នុងការបញ្ចេញសមត្ថភាព ក៏ដូចជាទេពកោសល្យ ក្នុងការសម្ដែង ច្រៀង និងរាំ នៅលើឆាក ដើម្បី​ទទួលបាននូវការគាំទ្រ ស្រឡាញ់ និងរាប់អានពីទស្សនិកជន ក៏ដូចជាមហាជនផងដែរ។

គួរ​បញ្ជាក់ផងដែរថា ក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន (FUN Entertainment) ត្រូវបានបង្កើតឡើងនាដើមឆ្នាំ២០២០នឹងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៏ ហូលឌីងគ្រុប ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបានប្រារព្ធនូវកម្មវិធីជ្រើសរើស “ធីតាឯកសង្រ្កាន្ត” ដែលជាសមិទ្ធិផលដ៏ជោគជ័យ នឹងមានមោទនៈភាពមួយ របស់ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន កាលពីខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ។ ដោយមានការចូលរួមដាក់ពាក្យពី បេក្ខនារីទូទាំងប្រទេសរាប់ពាន់នាក់ ហើយអ្វីជាពិសេសទៅទៀតនោះ ក្រុមហ៊ុនទទួលបានការចូលរួមសហការ នឹងគាំទ្រយ៉ាងពេញទំហឹងពីក្រសួងព័ត៌មាន និងអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា​ថែម​ទៀត​ផង៕

មតិយោបល់