• 2020-11-05 02:54:15
  • ព័ត៌មាន

អបអរសាទរ​ផង រក​ឃើញ​​កុមារ​កម្ពុជា ១៥ នាក់ មាន​ទេពកោសល្យ​ខាង​សិល្បៈ​ខ្លាំង

  • 2020-11-05 02:54:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារ​កម្ពុជា​ចំនួន ១៥ នាក់ ក្នុង​ចំណោម ២០​នាក់ ត្រូវ​បាន​រក​ឃើញ​ថា មានទេពកោសល្យ​សិល្បៈ​ខ្លាំង រហូត​ដល់​ជាប់​ក្នុង​បញ្ជី​សម្រាំង​របស់​កម្មវិធី SuperGold Kid Star ​ដើម្បី​បន្ត​ទៅ​ខេត្ត​សៀមរាប​បន្ត​ទៀត។

កុមារ​កម្ពុជា​ទាំង ១៥នាក់ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ឆាក​តន្ត្រី​ដំបូង​បំផុត​របស់​កម្មវិធី​ខាង​លើ ដែល​បាន​ប្រព្រឹត្ត​ទៅ​ផ្សារ​ទំនើប​អ៊ីអន២ ថ្មី​ៗ​នេះ ខណៈ​បេក្ខភាព ៥រូប​ទៀត ត្រូវ​បាន​គណៈកម្មការ​សម្រេច​ជម្រុះ​ចេញ​ទាំង​អាល័យ​។

អ្នក​ចូលរួម​ទស្សនា​ផ្ទាល់​បាន​សម្ដែង​ក្ដី​រំភើប ក្រោយ​បាន​ឃើញ​កុមារ​តូច​ៗ​បញ្ចេញ​សមត្ថភាព​​​ទេពកោសល្យ បាន​យ៉ាង​ល្អ បើ​ទោះ​បី​ពួក​គេ​ខ្លះ​មាន​អាយុ​ត្រឹម ៤ ឬ ៥ ឆ្នាំក្ដី។ សម្រាប់​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូងរបស់​បេក្ខភាព​ទាំង ២០ រូប​នៅ​ផ្សារ​ទំនើប​អ៊ីអន​នេះ ធ្វើ​ឡើង ដើម្បី​ស្វែង​រក​ប្អូន​ៗ​ដែល​មាន​សមត្ថភាព ទេពកោសល្យ​​សិល្បៈ​សម្រាប់​បន្ត​ទៅ​វគ្គ​បន្ទាប់​។

ជា​លទ្ធផល​កម្មវិធី​បាន​ស្វែង​រក​ឃើញ​អ្នក​ខ្លាំង​ទាំង ១៥ រូប ដើម្បី​ត្រៀម​ឡើង​បង្ហាញ​សមត្ថភាព​ម្ដង​ទៀត​នៅ​ទីរួម​ខេត្ត​សៀមរាប នៅ​ថ្ងៃទី ៨ ខែ​វិច្ឆិកា ឆ្នាំ ២០២០ ខាង​មុខ​។ តាម​រយៈ​លទ្ធផល​នេះ តម្រូវ​ឲ្យ​គណៈកម្មការ​សម្រេច​ជម្រុះ​បេក្ខភាព ៥ នាក់​ចេញ​ទាំង​អាល័យ ត្បិត​ពួកគាត់​ធ្វើ​ល្អក៏ពិត​មែន ប៉ុន្តែ​នៅ​មាន​ចំណុច​ខ្វះ​ខាត ដែល​ត្រូវ​ឲ្យ​ជម្រុះ​ស្រប​តាម​លក្ខខណ្ឌ​របស់​កម្មវិធី​។ យ៉ាង​ណា​មិញ សូម​កុំ​ភ្លេច​តាម​ដាន​ជាមួយ​កម្មវិធី​នៅ​វគ្គ​បន្ទាប់ និង​ចូលរួម​គាំទ្រ​បេក្ខភាព​វ័យ​ក្មេង​ក្នុង​ដួងចិត្ត​របស់​លោក​អ្នក​ទាំងអស់​គ្នា​។

កម្មវិធី​​​ប្រកួត​​​ទេពកោសល្យ​​​កុមារ​​​ដំបូង​​​បំផុត​​​​នៅ​​កម្ពុជា “SuperGold Kid Star”​ ឧបត្ថម្ភ​​​ផ្ដាច់​​មុខ​​​ដោយ​​​ទឹកដោះគោ​ម្សៅ Dumex SuperGold Kid ដែល​​ជា​ផលិតផល​​ចំណាត់​​ថ្នាក់​​លេខ ១ ពី​ប្រទេស​បារាំង ​ត្រូវ​​បាន​អភិវឌ្ឍ ថ្មី ជាមួយ​​រូបមន្ត Ezycare ដែល​មាន Fibers 3 ប្រភេទ, DHA និង​​សារធាតុ​​ចិញ្ចឹម​សំខាន់​ៗ​​ជា​ច្រើន ដើម្បី​​ជួយ​​ទ្រទ្រង់​ប្រព័ន្ធ​​រំលាយ​​អាហារ​មាន​សុខភាពល្អ ការអភិវឌ្ឍ​​ខួរ​ក្បាល និង​​ការ​លូតលាស់។

កម្មវិធី​នេះ បាន​ធ្វើ​ឲ្យ​ទិដ្ឋភាព​នៅ​ផ្សារ​ទំនើប​អ៊ីនអន​ម៉ល​ភ្នំពេញ ពោរពេញ​ដោយ​ភាព​សប្បាយ​រីករាយ ជាមួយ​នឹង​ការ​បង្ហាញ​សមត្ថភាព​ជា​លើក​ដំបូង​ពី​ប្អូន​ៗ​កុមារ​ទាំង ២០ រូប លើ​ជំនាញ​ច្រៀង​រាំ សម្ដែង និង​លេង​ឧបករណ៍​តន្ត្រី៕

ចង់​ជ្រាប​ច្បាស់​ថា ទិដ្ឋភាព​បង្ហាញ​សមត្ថភាព​​របស់​ពួក​គាត់​ពិសេស​យ៉ាង​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ទាំងអស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់