• 2020-11-07 02:47:12
  • ចម្រៀង

បទ​ដែល តន់ ច័ន្ទ​សីម៉ា និពន្ធ​​ឲ្យ ព្រាប សុវត្ថិ​ច្រៀង ពី​មុន​រង​ការ​រិះគន់ខ្លាំង ឥឡូវ​លទ្ធផល​ផ្ទុយ​ស្រឡះ

  • 2020-11-07 02:47:12
  • ចំនួនមតិ 8 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

បទ​ចម្រៀង "ភូមិ​ខ្ញុំ update" ដែល​រៀប​រាប់​ពី​ទិដ្ឋភាព​ពិត​នៃ​ការ​រស់​នៅ​​របស់​ប្រជាជន​ខ្មែរ​ពី​អតីតកាល និង​បច្ចុប្បន្ន​កាល ​ជា​ស្នាដៃ​និពន្ធ​​ដោយ​កញ្ញា តន់ ចន្ទសីម៉ា និពន្ធ ជូន​​កំពូល​តារា​ចម្រៀង លោក ព្រាប សុវត្ថិ នោះ បច្ចុប្បន្ន​នេះ​កំពុង​ផ្ទុះ​ខ្លាំង​​ដោយ​មិន​នឹក​​ស្មាន​ដល់។

រំលឹក​ពី​ដំបូង ពេល​ដែល​បទ​ចម្រៀង​ខាង​លើ​នេះ កាល​​ចេញ​ភ្លាមៗ មាន​មហាជន​មួយ​ចំនួន មិន​ពេញ​ចិត្ត​នឹង​ការ​ ផ្ដល់​ឲ្យ​អ្នក​និពន្ធ​វ័យក្មេង តន់ ច័ន្ទសីម៉ា និពន្ធ​ជូន រៀម​ច្បង​លោក​ព្រាប សុវត្ថិ ត្បិត​អី សីម៉ា ត្បិត​អី​នាង​នៅ​​​ក្មេង​ខ្ចី​ពេក ប៉ុន្តែ​​​បច្ចុប្បន្ន​​​បទ​​ចម្រៀង​មួយ​បទ​នេះ កំពុង​តែ​ផ្ទុះ​ខ្លាំង​​ដោយ​មិន​​ខឹង​ស្មាន​ដល់ ព្រោះ​មាន​អ្នក​​ចូល​ទស្សនា​ជិត8លាន​ដង​ក្នុង​រយៈ​ពេល​តែ​១ខែ​ប៉ុណ្ណោះ។

ជុំ​វិញ​ភាព​ជោគជ័យ​នេះ តន់ ច័ន្ទសីម៉ា ក៏​បាន​ចែក​រំលែក​រឿង​នេះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​​របស់​នាង​​ បង្ហាញ​ពី​មោទកភាព​របស់។ សីម៉ា សរសេរ​​ថា "ភូមិ​ខ្ញុំ update" ជា​ការ​និពន្ធ​របស់​នាង​ខ្ញុំ​ហើយ​កំពុង​តែ​ផ្ទុះ​ខ្លាំង​នឹង​នាំ​មុខ​គេ​នៅ​ក្នុង​ខែ​នេះ មាន​អ្នក​ទស្សនា​ជិត8លាន​ដង នៅ​ក្នុង​បណ្ដាញ​យូធូប"។ ជាមួយ​គ្នា ប្រិយមិត្ត​របស់​នាង​ជា​ច្រើន​បាន​ចូល​មក​ផ្ញើ​សារ​អបអរ​តារា​ស្រី។

​"ភូមិ​ខ្ញុំ update" ដឹក​នាំ​សម្ដែង​ដោយ​៖ Jonathan និពន្ធ Melody និង​ទំនុក​ច្រៀង​ដោយ តន់ ចន្ទសីម៉ា និពន្ធ​បទភ្លេង៖ Numen ថត​ដោយ ភួង សុភារិន កែ​ពណ៌ ដោយ​Tim Pek។ ផ្អែក​តាម​របាយការណ៍​ពី​ផលិតកម្ម​Galaxy Navatra បច្ចុប្បន្ន​បទ​ចម្រៀង​របស់​កំពូល​​តារា​ចម្រៀង​លោក​ព្រាប​សុវត្ថិ​១បទ​នេះ បាន​​ក្លាយ​ជា​បទ​ចម្រៀង​ដែល​មាន​អ្នក​​ចូល​ទស្សនា​ច្រើន​ជាង​​គេ ក្នុង​ខែ​​នេះ​របស់​​ផលិតកម្មGalaxy Navatra។

តោះ ទស្សនា​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់