• 2020-11-10 02:15:07
  • ព័ត៌មាន

សន្ទុះនៃការលុបរូបរបស់ Big Hit លឿនយ៉ាងណា ក៏មិនឈ្នះទឹកដៃ Save រូបទុករបស់ ARMY ដែរ

  • 2020-11-10 02:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាក់ស្ដែង​កាល​ពីយប់​ថ្ងៃទី​ ០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ផលិតកម្ម​ Big Hit បាន​បង្ហោះ​វីដេអូ Teaser របស់​ BTS គឺ 2021 Season's Greeting DVD។ ក្នុង​វីដេអូ​សមាជិក​ទាំង​អស់​រៀបចំ​ខ្លួន​ដូច​ពី​សម័យ​មុន​ បង្កប់​ភាព​ទាក់ទាញ​អារម្មណ៍​ស្រស់​ស្រាយ​ និង​ឆើតឆាយ​តាម​ស្ទីល​ផ្សេងៗគ្នា។

បន្ទាប់​ពី​បង្ហោះ​វីដេអូ​ Preview នោះ​ហើយ​ Big Hit ក៏​បាន​ធ្វើ​ឲ្យ​ធ្លោយ​បែក​ធ្លាយ​រូប​ភាព​របស់សមាជិក​ក្រុម​ នៅ​លើ WeVerse។ ភ្លាមៗ ក្រុម​ការងារ​ក៏​បាន​លុប​រូប​នោះ​ចេញ​វិញ​ ប៉ុន្តែ​ចៃដន្យ​អី​អ្នក​គាំទ្រ​របស់​ BTS បាន​ Save រូប​នោះ​ទុក​ជា​ស្រេច​ទៅ​ហើយ​ មុន​ Big Hit លុប​ចោល។

យោង​តាម​ការ​យល់​ឃើញ​របស់អ្នកគាំទ្រ​ រូប​ទាំង​នេះ​ទំនង​ជា​ត្រូវ​បង្ហោះ​នៅពេល​ក្រោយ មិន​មែន​ពេល​នេះ​ទេ​ ហេតុ​នេះ​ទើប​ Big Hit សម្រេច​លុប​ចោល​សិន៕

ទស្សនារូបភាព​ខាងក្រោម៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់