• 2020-11-11 03:39:34
  • ចម្រៀង

រូបរាង​កាយ​ទៅ​ហើយ នៅ​ឡើយ​សំឡេង​ដ៏​ក្រអួន​ក្រអៅ តាម​រយៈ​ល្បី​ៗ​ទាំង​នេះ

  • 2020-11-11 03:39:34
  • ចំនួនមតិ 1 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

បើ​ទោះ​ជា​បាន​លា​ចាក​លោក​ចំនួន ៣ថ្ងៃ​មក​ហើយ ប៉ុន្តែ​មក​ដល់​ថ្ងៃ​នេះ មាន​បង​ប្អូន​សិល្បករ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ជា​ច្រើន​នាក់ នៅ​តែ​បន្ត​ចែក​ចាយ​សារ​រំលែក​ទុក្ខ និង​​សោកស្ដាយ ចំពោះ​មរណភាព​របស់​តារា​ចម្រៀង​ជើង​ចាស់ នី សាលឿន។

សិល្បករ​ខ្មែរ​ទាំង​ពោល​ថា រូប​គេ​ពិត​ជា​សោកស្ដាយ​បំផុត​ចំពោះ​តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ ដែល​ក្នុង​ចំណោម​ភាគ​ច្រើន​បំផុត​ពួក​គេ​បាន​ទុក្ខ​លោក នី សាលឿន ប្រៀប​ដូច​ជា​បង​ប្រុស​ម្នាក់។ ដូច្នេះ​ហើយ ការ​ចាក​ចេញ​របស់​រៀម​ច្បង​ក្នុង​គ្រា​នេះ វា​ពិត​ជា​លឿន​ពេក និង​ពិបាក​ទទួល​យក ស្រប​ពេល​ពួក​គេ​ខ្លះ​ទើប​តែ​មាន​អនុស្សាវរីយ៍​ល្អ​ៗ ថ្មី​ៗ​នឹង​គ្នា​នៅ​ឡើយ។

យ៉ាង​ណា​អ្វីៗ​មិន​អាច​ត្រឡប់​ក្រោយ​បាន​ដែរ អ្វី​ដែល​អាច​ធ្វើ​ គឺ​គ្រាន់​តែ​ព្យាយាម​ចងចាំ​អនុស្សាវរីយ៍​ល្អ​ៗ​នឹង​គ្នា​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ ក្រៅ​ពី​ចែក​រំលែក​រូបភាព និង​សារ​បង្ហាញ​ពី​ទឹក​ចិត្ត ក្រុម​សិល្បករ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​បាន​លើក​យក​បទ​ចម្រៀង​ល្បី​ៗ​របស់​តារា​ចម្រៀង​ជើងចាស់​មក​ចែក​រំលែក ទុក​ជា​អនុស្សាវរីយ៍​ប៉ុណ្ណោះ។

លោក នី សាលឿន បាន​ធ្វើ​មរណកាល​នៅ​ថ្ងៃ​ទី ០៨ វិច្ឆិកា នៅ​សហរដ្ឋ​អាមេរិក​ដោយ​រោគ​រលាក​ថ្លើម​ធ្ងន់ធ្ងរ។ តោះ...រំលឹក​អនុស្សាវរីយ​ជាមួយ​រៀម​ច្បង​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់