• 2020-11-13 02:25:27
  • ព័ត៌មាន

BIGBANG វិលវិញឆាប់ៗ ហើយក្រុមនារីមួយទៀតរបស់ YG គ្រោងចេញមុខឆ្នាំក្រោយ?

  • 2020-11-13 02:25:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​ស្រាប់​តែ​មាន​សេចក្ដី​រាយការណ៍ បាន​មក​ពី Hana Financial ដែល​បានព្យាករណ៍ថា​ក្រុម​បុរស​ដ៏​មាន​ឥទ្ធិពល​របស់​ផលិតកម្ម YG គឺ​ BIGBANG អាច​នឹង​វិល​មក​វិញ​នៅ​ដើម​ឆ្នាំ​ក្រោយ។

របាយការណ៍​​បាន​ពិនិត្យ​សព្វគ្រប់​ពី​ ស្ថានភាព​ហិរញ្ញវត្ថុរបស់​ផលិតកម្ម​ YG ព្រម​ទាំង​បាន​ព្យាករណ៍​ពីការលក់ និង​ប្រាក់ចំណេញប្រតិបត្តិការអាជីវកម្ម ពេល​ BIGBANG ត្រឡប់​មក​វិញ។

យោង​តាម​របាយការណ៍ ប្រាប់​ចំណេញ​ប្រតិបត្តិការអាជីវកម្ម (Operating Profit) អំឡុង​ឆមាសទី២ ត្រូវ​បាន​រំពឹង​ថាអាច​នឹង​ឡើង​ដល់​ ១០ពាន់លានវ៉ុន (ខ្ទង់​ ៩លានដុល្លារ) គិត​តែ​ចំនួន​អាល់ប៊ុម​លក់ដាច់​អស់​របស់​ BLACKPINK និង​ TREASURE ប៉ុណ្ណោះ។ ពិតណាស់​ BLACKPINK បាន​ក្លាយ​ជា​ក្រុម​នារី​ដំបូង​បង្អស់​របស់​ផលិតកម្ម​ដែល​មាន​សមត្ថភាព​អាចលក់​អាល់ប៊ុម​អស់​ដល់ទៅ ១លានបន្ទះ ស្របពេល​ TREASURE ត្បិត​ជា​ក្រុម​ថ្មី​ ប៉ុន្តែ​អាច​លក់​អាល់ប៊ុម​បាន​ ២៥០ ០០០បន្ទះឯណោះ​ តាំង​ពី​ចេញមុខ​ជា​ផ្លូវការ​នៅ​ឆ្នាំ​នេះ។

ក្រៅពី​ទស្សន៍ទាយ​ថា​ BIGBANG អាច​នឹង​ Comeback ក្នុង​នោះ​ក៏​មាន​ព័ត៌មាន​ថា​ YG គ្រោង​នឹង​បង្ហាញ​មុខ​ក្រុមនារី​ថ្មី​មួយទៀតនៅ​ឆ្នាំ ២០២១៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់