• 2020-11-17 04:55:50
  • ព័ត៌មាន

Taew សុំគ្រលែងមួយដាច់ចង្កេះហើយក្នុង MV ថ្មីប្រជុំសុទ្ធតែ YouTuber របស់ Pok

  • 2020-11-17 04:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​របស់​ Mindset បាន​ចេញ​ជា​ផ្លូវការ​ហើយ​ដោយ​មាន​ការ​ចូលរួម​សម្ដែង​ជា​ពិសេស​របស់​ Taew Natapohn និង​ YouTuber ដ៏ល្បី Bie The Ska។

វីដេអូ​បទ​ថ្មី​ដែល​មាន​ចំណងជើង​ថា​ «KOM TUM» បានចេញ​ផ្សាយ​ជា​ផ្លូវការ​លើ​ Channel YouTube Mindset Mob របស់​ Pok Chirathivat ស្វាមី​របស់​តារា​សម្ដែង​ Margie Rasri។​មិន​ឲ្យ​ខុស​ទម្រង់ដើម​ទេ បទ​ថ្មី​នេះ​ជា​ប្រភេទ​បទ​កន្ត្រាក់អារម្មណ៍​ ហើយ​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ ជាប់​ចិត្ត​បង្កើត​ Challenge ជាបន្តបន្ទាប់​នៅថ្ងៃមុខ​ជាក់ជាមិនខាន។

ការដែល​សំខាន់​នោះ​ «KOM TUM» ក៏មាន​ការ​ចូលរួម​សម្ដែង​ជាពិសេស​ពី​តារាសម្ដែង​ Taew Natapohn និង​ប្រមូលផ្ដុំសុទ្ធតែតារា YouTube ប្រចាំប្រទេស​ថៃ មាន​តាំងពី Bie The Ska ក៏ដូចជា Kyutae Oppa ផងដែរ ហើយសូម្បីកូនភ្លោះរបស់ Pok ក៏មាន​មុខក្នុង​ MV នេះដែរ កាន់​តែ​តែ​ធ្វើ​ឲ្យ​វា​កាន់​តែ​ទាក់ទាញ៕

អត្ថបទ៖ យី សុធារី

មតិយោបល់