• 2020-11-19 01:46:59
  • ជីវិតតារា

គង់ ច័ន្ទស្រីមុំ បង្ហាញទិដ្ឋភាពក្នុងផ្ទះ និងទម្លាយប្រាប់ពីបែបផែនជីវិតរបស់ខ្លួន

  • 2020-11-19 01:46:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង គង់ ច័ន្ទស្រីមុំ ដែលជាតារាសម្តែងមួយក្នុងចំណោមតារាសម្ដែងដែលល្បីបំផុតក្នុងប្រទេសកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកដល់អ្នកគាំទ្រអ្នកនាងទាំងអស់គ្នាពីបែបផែនក្នុងការរស់នៅ និងកន្លែងរស់នៅរបស់អ្នកនាង។ អ្នកនាងបាននិយាយថា “អ្វីដែលខ្ញុំជ្រើសរើសត្រូវតែឆ្លុះបញ្ជាំងពីបែនផែនរស់នៅរបស់ខ្ញុំ”។

ថ្ងៃនេះ អ្នកនាងបានបង្ហាញពីកន្លែងរស់នៅ ដែលជួយលើកកម្ពស់ដល់បែនផែននៃការរស់នៅ ផ្តល់នូវភាពរីករាយ និងសុវត្ថិភាពដល់គ្រួសាររបស់អ្នកនាង។ សម្រាប់អ្នកនាងការជ្រើសរើសផ្ទះសម្រាប់គ្រួសារគឺពិតជាសំខាន់ ដូច្នេះការជ្រើសរើសសម្ភារសំណង់ គឺវាកាន់តែសំខាន់ទៅទៀត។ អ្នកនាងបានជ្រើសរើសផ្ទះនៅ បុរីប៉េងហួត ព្រោះអ្នកនាងបានស៊ើបមើលដឹងថាផ្ទះនៅ បុរីប៉េងហួត បានប្រើប្រាស់ផលិតផល អេសស៊ីជី និងខេស៊ីមេន ដែលជាសម្ភារសំណង់ឈានមុខគេនៅ អាស៊ាន។ ជាមួយនឹង ស៊ីម៉ងត៍បូកខេស៊ីមេន ជញ្ជាំងជាប់រឹងមាំ មិនមានស្នាមប្រេះ ១០០%។ ក្បឿងស៊ីម៉ងត៍អេសស៊ីជី ផ្តល់នូវការការពារដ៏ល្អបំផុត និងមានភាពស្រស់ស្អាតជាមួយបច្ចេកទេសស្រោបពណ៌២ស្រទាប់ មិនហើរពណ៌ និងមិនជ្រាបទឹក។ អេសស៊ីជីស្មាតវូត មានភាពស្រស់ស្អាត និងប្រណិតភាពមើលទៅដូចឈើពិតៗ ហើយថែមទាំងរឹងមាំជាប់ធន់បានយូរជាងឈើទៅទៀត។ នេះគឺជាអាថ៌កំបាំងដែលធ្វើឱ្យគ្រួសាររបស់អ្នកនាង គង់ ច័ន្ទស្រីមុំ តែងតែរីករាយ និងកក់ក្តៅជានិច្ច។

អ្នកនាង គង់ ច័ន្ទស្រីមុំ បានណែនាំថាប្រសិនបើអ្នកចង់បាននូវផ្ទះដែលស្រស់ស្អាត មានប្រណិតភាព និងជាប់ធន់បានយូរនោះអ្នកគួរតែជ្រើសរើសសម្ភារសំណង់ដែលមានគុណភាពខ្ពស់ដូចជា អេសស៊ីជី និងខេស៊ីមេន។

ចង់ស្តាប់សម្តីផ្ទាល់ពីអ្នកនាង គង់ ច័ន្ទស្រីមុំ តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

មតិយោបល់