• 2020-11-20 03:17:38
  • ព័ត៌មាន

ចេញ​វីដេអូ​ដើរ​លើ​ឆាក​របស់​បេក្ខនារី Miss Grand Cambodia ម្នាក់ ស្អាត​ហើយ សុដន់​ទ្រលុកទ្រលន់​ហួស​ការ​ស្មាន!

  • 2020-11-20 03:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​សម្រស់ Miss Grand Cambodia 2020 បាន​បញ្ចប់​ទៅ​ហើយ ប៉ុន្តែ​ថ្មី​ៗ​នេះ​លេច​ចំណាប់​ថ្មី​ទៀត ក្រោយ​វីដេអូ​ខ្លី​មួយ​របស់​កម្មវិធី​ផ្ទាល់ ត្រូវ​បាន​បង្ហោះ​ឡើង យូធូប ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ទស្សនិកជន​នៅ​លើ​បណ្ដាញ​សង្គម​នេះ ដោយសារ​បេក្ខនារី​ក្នុង​វីដេអូ​ឃ្លីប មាន​រូបរាង​ស្អាត ពិសេស​សុដន់​ធំ​ទ្រលុកទ្រលន់​មិន​ធម្មតា។

បេក្ខនារី​មាន​ឈ្មោះ​ថា លីវ ជីលី មាន​វ័យ ២៤​ឆ្នាំ កម្ពស់ ១,៧០ម៉ែត្រ ទម្ងន់ ៥២គីឡូក្រាមរស់​នៅ​រាជធានី​ភ្នំពេញ ទំហំ​ទាំង ៣ គឺ ៣៦ ២៩ ៣៤។ នាង​បាន​បង្ហាញ​ខ្លួន​នៅ​វីដេអូ​ខ្លី​មាន​រយៈ​ពេល​ជាង ២នាទី ដែល​ត្រូវ​បាន​កាត់​ជា​ពិសេស​ចេញ​ពី​កម្មវិធី​ដោយ​យក​តែ​រូប​នាង​ប៉ុណ្ណោះ​មក​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យូធូប តាំង​ពី​ខែ​កញ្ញា ២០២០។

ត្បិត​ថា រឿង​រ៉ាវ​បាន​កន្លង​ហួស​ជាង ២ខែ​មក​ហើយ ប៉ុន្តែ​វីដេអូ​ឃ្លិប​ខ្លី​នេះ នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​មក​ទល់​បច្ចុប្បន្ន ខណៈ​ប្រិយមិត្ត​ជា​ច្រើន​ដែល​ទើប​បាន​ឃើញ នៅ​តែ​ទប់​មាត់​មិន​បាន។ បេក្ខនារី​រូប​នេះ មាន​ចំណុច​ល្អ​ទាំង​ព្រម​ពេញ​មួយ​តួ​ខ្លួន គឺ​ទី១រូបរាង​ខ្ពស់ស្រឡះ​កម្ពស់ ១,៧០ម៉ែត្រ មុខមាត់ ក៏​ដូច​ជា​សម្ផស្ស​ស្អាត និង​ពិសេស​បំផុត គឺ​ដើម​ទ្រូង​របស់​នាង​ធំ​ទ្រលុកទ្រលន់​មិន​ធម្មតា។

ចំណុច​ចុង​ក្រោយ​នេះ នាង​ទាញ​យក​ការ​ចាប់​អារម្មណ៍​យ៉ាង​គំហុក ខណៈ​ប្រិយមិត្ត​ខ្លះ​ភ្លាត់​មាត់​ថា ជីលី មាន​វ័យ​ត្រឹម ២៤​ឆ្នាំ​សោះ មាន​សុដន់​ធំ​ខ្លាំង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ ដូច្នេះ​ហើយ នាំ​ឲ្យ​មាន​ការ​ដាក់​ការ​សង្ស័យ​ថា អ្វី​ដែល ជីលី មាន មិនមែន​ជា​របស់​ធម្មជាតិ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន គេ​ឃើញ សាមី​ខ្លួន​បាន​ចេញ​មុខ​ទាត់​ចោល​ការ​សង្ស័យ​នោះ។ នាង​ថា ពេញ​មួយ​តួ​ខ្លួន​របស់​នាង គឺ​ធម្មជាតិ​ទាំង​អស់ ជា​អំណោយ​ផល​ដែល​ម្ដាយ​ឪពុក​របស់​នាង​ចែក​អោយ គ្មាន​កែ​ខៃ​ចំណុច​ណា​បន្តិច​ឡើយ។

តោះ...ទៅ​ទស្សនា ជីលី ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់