• 2020-11-20 04:08:52
  • ព័ត៌មាន

ភរិយា​ដ៏​ស្រស់​ស្អាត​របស់​អភិបាល​ខេត្ត​សៀមរាប ប្រកាស​ឲ្យ​ពលរដ្ឋក្នុងខេត្ដ​ត្រៀម​ខ្លួន​ទទួល​សាយ

  • 2020-11-20 04:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

លោកជំទាវ ទាង អេង ដែល​ជា​ភរិយា​របស់​អភិបាល​ខេត្ត​សៀមរាប​ឯកឧត្ដម ទៀ សីហា បាន​បរិច្ចាគ​ថវិកា​ចំនួន​៥៥៥.៥៥ ដុល្លារ ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ តាម​រយៈ​បេសកកម្ម​រត់​ដើម្បី​មនុស្សធម៌​ជាមួយ​សាយ ហើយ​លោក​ជំទាវ​ក៏​បាន​ប្រកាស​ឲ្យ​អ្នក​ខេត្ត​សៀមរាប​ត្រៀម​ខ្លួន​ទទួល​សាយ​ទៀត​ផង។

លោកជំទាវ បាន​បង្ហាញ​ពី​វីរភាព និង​ការ​លះបង់​របស់​សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ម្សិលម្ង៉ៃ​ថា សាយ បាន​បំបែក​ពាក្យ​ថា"​មិន​អាច​ទៅ​រួច" ដោយ​មនុស្ស​ស្ទើរ​តែ​មួយ​ប្រទេស​និយាយ​ថា​មិន​អាច​ទៅ​រួច ព្រោះ​ការ​រត់​នេះ​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ​៩៩​ថ្ងៃ ហើយ​មាន​ចម្ងាយ​ផ្លូវ​រហូត​ដល់​២៣០០​គីឡូ​ម៉ែត្រ។ លោកជំទាវ​ចោទ​ជា​សំណួរ​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​អាច​ធ្វើ​អាច​ធ្វើ​បាន​ដូច​លោក​សាយ​នោះ។

បច្ចុប្បន្ន​សាយ និង​ក្រុម​ការងារ រត់​ដល់​ទឹកដី​ខេត្ដ​បន្ទាយមានជ័យ​ហើយ ហើយ​គេ​នឹង​ទៅ​ដល់​ខេត្ត​សៀមរាប​ដែល​ជា​ទីតាំង​ឈរ​ជើង​របស់​ក្រុម​គ្រូពេទ្យ នៃ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ដែល​មាន​បេសកកម្ម​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​រាប់​ពាន់​នាក់​ក្នុង​១​ឆ្នាំ២ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

ដើម្បី​​បរិច្ចាគ ប្រិយមិត្តអាច​បរិច្ចាគ​បាន​តាម​គណនី​ធនាគារ ​ABA : 000 320 555 (Angkor Hospital for Children Limited) ឬ Wing : 52714 (AHC Patient Contributions)។

សម្រាប់​ព័ត៌មាន​លម្អិត​ក្នុង​ការ​ចូល​រួម​ ក៏ដូចជាតាមដាន​ចំនួនទឹកប្រាក់ដែលបាន​បរិច្ចាគ សូម​ចូល​ទៅ​កាន់​គេហទំព័រ saicambodianartist.com/ ។ ក្រៅពីគេហទំព័រ​នេះ ប្រិយមិត្ត​អាច​តាមដាន​រាល់សកម្មភាពរបស់សាយអំឡុង​ពេលរត់ តាមរយៈ​ទំព័រហ្វេសប៊ុក​របស់ Sai, Channel YouTube របស់សាយ, ទំព័រហ្វេសប៊ុក​របស់ Sabay ក៏ដូចជាគេហទំព័រ Sabay៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់